បច្ចុប្បន្នជំងឺ COVID-19 នៅតែបន្តរាតត្បាតជុំវិញពិភពលោក ដោយកើតលើមនុស្សមិនថាក្មេង ឬចាស់ទេ ដែលនេះធ្វើឲ្យម៉ាក់ប៉ាមានការព្រួយបារម្ភថាកូនតូចៗអាចនឹងឆ្លងជំងឺ COVID-19។
ក្នុងករណីដែលក្មេងតូចឆ្លងជំងឺ COVID-19 រោគសញ្ញាគឺមិនខុសពីរោគសញ្ញាលើមនុស្សពេញវ័យទេ។ រោគសញ្ញាទាំងនោះមានដូចជាពិបាកដកដង្ហើម ក្អក គ្រុនក្ដៅ និងច្រមុះហិតលែងដឹងក្លិនជាដើម។ ប៉ុន្តែក្រៅពីការសម្គាល់ដោយអាការៈពិបាកដកដង្ហើម ក្មេងអាចនឹងមានកន្ទួលក្រហម អស់កម្លាំង និងបញ្ហាផ្សេងទៀតដែលធ្វើឲ្យក្មេងមិនអាចគេងលក់បាន។ ម៉ាក់ប៉ាគួរពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗប្រសិនជាកូនអាការៈខាងលើ ហើយគេងរហូត និងមិនញ៉ាំអ្វីទាំងអស់ ឬធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំងឺទឹកនោមផ្អែមឆ្លង COVID-19 ១ក្នុងចំណោម១០នាក់អាចស្លាប់ក្នុងពេលមួយសប្តាហ៍
- ការសិក្សាមួយរកឃើញថាអ្នកមានវីរុសCOVID-19 មិនអាចចម្លងទៅអ្នកផ្សេងក្រោយឆ្លង១១ថ្ងៃ
- កូរ៉េខាងត្បូង៖ ការរកឃើញករណីលាប់ជាថ្មីនៃ COVID-19 អាចមកពីបញ្ហាឧបករណ៍តេស្ត
យ៉ាងណាមិញ ម៉ាក់ប៉ាអាចនឹងមានការពិបាកក្នុងការសម្គាល់មើលរោគសញ្ញារបស់កូនប្រសិនជាកូនបានឆ្លងជំងឺ COVID-19 ក្នុងលក្ខខណ្ឌមិនមានរោគសញ្ញា។ ក្នុងស្ថានភាពនេះ ម៉ាក់ប៉ាអាចនឹងមិនសូវពិបាកចិត្តលើសុវត្ថិភាពរបស់កូន ព្រោះរាងកាយរបស់កូនអាចទប់ស្កាត់នឹងវីរុសបានល្អ។ គ្រូពេទ្យគ្រាន់តែផ្តល់ការណែនាំដល់ម៉ាក់ប៉ាក្នុងការថែទាំកូនអំឡុងពេលឈឺប៉ុណ្ណោះ ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភគឺម៉ាក់ប៉ា បងប្អូន និងសហគមន៍ ព្រោះពួកគេអាចឆ្លងបាន។ វិធីដែលជួយឲ្យម៉ាក់ប៉ាសម្គាល់លើកូនដែលឆ្លងជំងឺ COVID-19 តែមិនមានរោគសញ្ញាបាន គឺតាមរយៈការតាមដានពេលកូនជួបជាមួយអ្នកដទៃ។ ការធ្វើតេស្ដទៅលើក្មេងដែលឆ្លង តែមិនមានរោគសញ្ញាគឺអាស្រ័យលើអ្នកដែលកូននៅជាមួយ ឬបានជួប។
ដោយឡែក ក្មេងដែលឆ្លងជំងឺ COVID-19 អាចនឹងមានជំងឺរលាកសរីរាង្គច្រើន ទោះបីជាករណីកម្រក៏ដោយ។ ជំងឺនេះអាចកើតមានប៉ុន្មានថ្ងៃ ឬសប្ដាហ៍ក្រោយពីក្មេងឆ្លងជំងឺ COVID-19។ អាការៈជំងឺកម្រនេះរួមមានគ្រុនក្ដៅមិនបាត់ ឈឺពោះ រាករូស ដៃជើងឡើងក្រហម ឬហើម ប្រេះបបូរមាត់ និងភ្នែកក្រហម។ ក្រៅពីសញ្ញាទាំងនេះ អាការៈពិបាកដកដង្ហើមក៏អាចកើតមានទោះជាករណីកម្រជួបក៏ដោយ។ ភាគច្រើនក្មេងដែលកើតមានជំងឺនេះត្រូវសម្រាកនៅមន្ទីរពេទ្យ និងក្មេងមួយចំនួនទៀតអាចនឹងត្រូវបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់។
ហេតុនេះហើយម៉ាក់ប៉ាអាចបង្ការមិនឲ្យកូនឆ្លងជំងឺ COVID-19 ឬជំងឺរលាកសរីរាង្គច្រើនបង្កដោយ COVID-19 បានដោយរក្សាអនាម័យលាងដៃនឹងសាប៊ូជាប្រចាំ ពាក់ម៉ាស់ និងអនុវត្តការរក្សាគម្លាត។
[embed-health-tool-bmi]