នៅថ្ងៃនេះក្រសួងសុខាភិបាលបានជូនដំណឹងពីករណីជាសះស្បើយជាជនជាតិចិន ៤ និងខ្មែរ ១ នាក់ ហើយគ្មានអ្នកឆ្លងថ្មីថែមទៀតនោះទេ។ អ្នកទាំងអស់នោះត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពីតេស្តអវិជ្ជមាន ២ ដង។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៧៤ នាក់ (ស្ត្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧១ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ចំនួន ២ នាក់ និងនៅមន្ទីរពេទ្យខ្មែរសូវៀត ១ នាក់ទៀតប៉ុណ្ណោះជាបុរស។
[embed-health-tool-bmi]