ក្រសួងពាណិជ្ជកម្ពុជាបានដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោម៉ាក Nutrillat ដោយតម្រូវឲ្យក្រុមហ៊ុន Nutrillat Master LM Co., Ltd បញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ (ពេលកើត ដល់អាយុ ២៤ខែ) ម៉ាក Nutrillat រហូតដល់មានការជូនដំណឹងថ្មី។
ក្នុងនោះក្រសួងក៏តម្រូវឲ្យប្រមូលត្រលប់មកវិញនូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrillat B/N 487, 488, 536, 537, 538 និង 539 ពីទីផ្សារស្រុកខ្មែរ និងប្រគល់ជូននាយកដ្ឋាន ក.ប.ប ដើម្បីបន្តនីតិវិធី។ បន្ថែមពីនោះក៏តម្រូវឲ្យម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញនានាទូទាំងប្រទេសផ្អាកជាបន្ទាន់ការដាក់តាំងលក់ផលិតផលិតផលម្សៅទឹកដោះគោខាងលើទាំងអស់ និងត្រូវប្រគល់ជូននាយដ្ឋាន ក.ប.ប។
ការចេញវិធានការខាងលើ ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា ពីការបំបៅកូនដោយម្សៅទឹកដោះគោ Nutrillat ព្រោះផ្នែកលើលទ្ធផលវិភាគលើសំណាកគំរូម្សៅទឹកដោះគោម៉ាក Nutrillat B/N 487, 488, 536, 537, 538 និង 539 ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី បង្ហាញថាទឹកដោះទាំងនោះមានកម្រិតជាតិដែកតិចជាង ០,២៥ មិល្លីក្រាម/១០០ក្រាម ដែលកម្រិតនេះទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា កំណត់ដោយស្តង់ដារកូដិចអន្តរជាតិ។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងពាណិជ្ជកម្ម៖
[embed-health-tool-bmi]