ប្រភពរូបភាព៖ រឿង ប៊ុនរ៉េត
ព្រះសង្ឃចំនួន ៤៦អង្គ មានព្រះជន្មពី ១១-១៩ ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ មានអាការៈក្តៅខ្លួន ក្អក ហៀរសម្បោរ រយៈពេល ៦ ថ្ងៃហើយ។
បើតាមហ្វេសប៊ុកផេករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដែលដកស្រង់ប្រភពពីលោកវេជ្ជបណ្ឌិត រឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ក្នុងចំណោមព្រះសង្ឃទាំង ៤៦ អង្គខាងលើនេះ មួយចំនួនបានធូរស្រាលខ្លះៗហើយ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ នៅយប់ថ្ងៃទី១៣ កញ្ញា ក្រុមការងារ RRT រួមទាំងមន្ត្រីមន្ទីរសុខាភិបាលបានចុះពិនិត្យ និងយកសំណាកចំនួន ២១ អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយនៅថ្ងៃនេះ ក្រុមការងារនឹងបន្តចុះយកសំណាកទៀត។ ក្នុងនោះក្រុមការងារបានណែនាំលោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ
[embed-health-tool-bmi]