backup og meta

ក្រុម​ហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយ​ទៀត​​បញ្ឈប់​ការ​ធ្វើ​តេស្ត​វ៉ាក់សាំងកូវីដ១៩

ក្រុម​ហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយ​ទៀត​​បញ្ឈប់​ការ​ធ្វើ​តេស្ត​វ៉ាក់សាំងកូវីដ១៩

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ​ក្រុម​ហ៊ុន Eli Lilly ​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​ធ្វើ​តេស្ត​សាកល្បង​លើ​វិធី​ព្យាបាល​ដោយ​ការ​រួម​ផ្សំ​អង្គ​ទីករ (combination antibody treatment) របស់​ខ្លួន​ហើយ ដោយ​សារ​តែ​មាន​បញ្ហា​លើ​សុវត្ថិភាព​ឱសថ។

ជា​ទូទៅ​ការ​ផ្អាក​បញ្ឈប់​ការ​សាក​ល្បង​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​អ្នក​ស្មគ្រ​ចិត្ត​ទទួល​ការ​ព្យាបាល​មាន​បញ្ហា​សុខភាព​អ្វី​មួយ​ដោយ​សារ​តែ​ថ្នាំ ប៉ុន្តែ​ក្នុង​ករណី​នេះ ក្រុម​ហ៊ុន​មិន​បាន​បញ្ជាក់​ថា​មក​ពី​បញ្ហា​អ្វី​មួយ​នោះ​ទេ។ ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ការ​ផ្អាក​នេះ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​គ្រប់គ្រង​ទិន្នន័យ​សុវត្ថិភាព​ឱសថ​ដែល​ជា​ក្រុម​អ្នក​ឯកទេស​សុខាភិបាល ឯករាជ្យ​និង​ជា​អ្នក​ដែល​គ្រប់​គ្រង​គម្រោង​តេស្ត​សាក​ល្បង​នេះណែនាំ​ឲ្យ​ផ្អាក។ ក្រុម​ហ៊ុន​បាន​បញ្ជាក់​ទៀត​ថា​ខាង​ក្រុមហ៊ុន​​គឺ​បាន​យល់​ស្រប​នឹង​ការ​ផ្អាក​នេះ ដើម្បី​អាច​ប្រាកដ​ថា​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​សិក្សា​តេស្ត​សាក​ល្បង​នេះ​អាច​មាន​សុវត្ថិភាព។

គួរ​បញ្ជាក់​​ថា ការ​ធ្វើ​តេស្ត​ព្យាបាល​របស់​ក្រុមហ៊ុន​នេះ​គឺ​ប្រើ​ប្រាស់​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រូតេអ៊ីន ប្រព័ន្ធ​ភាព​ស៊ាំ​ពីរ​ដែល​កើត​ឡើង​ដោយ​វិស្វកម្ម​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដែល​គេ​ហៅ​ថា អង់ទីករ ម៉ូណូក្លូណាល់ (monoclonal antibodies ) ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​កូវីដ ១៩​ធ្ងន់​ធ្ងរ។ ហើយ​ការ​ព្យាបាល​នេះ គឺ​វា​ស្រដៀង​និង​ការ​ព្យាបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដោយ​ក្រុមហ៊ុន Regeneron ផង​ដែរ។

គំនិត​នៅ​ពី​ក្រោយ​ការ​ព្យាបាល​នេះ គឺ​ដើម្បី​ផ្ដល់​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ប្រយោជន៍​ជាមុន​ក្នុង​ការ​​ចាប់​ផ្តើម​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ការ​ព្យាបាល​នេះ​បាន​បង្ហាញ​​ឱ្យ​ឃើញ​នៅ​ទីតាំង​ដែល​មាន​ផ្ទុក​ហ្សែន​វីរុស​និង​បន្សាប​វា​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ដោយ​សារ​ការ​ព្យាបាល​នេះ តម្រូវ​ឲ្យ​ចាក់​បង្ហូរ​តាម​សរសៃ (Infuse) ដូច​នេះ ហើយ​អ្នក​ជំងឺ​អាច​មាន​ប្រតិកម្ម​នឹង​វិធី​សាស្ត្រ​នេះ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2020/10/13/health/eli-lilly-pauses-trial-monoclonal-antibody-coronavirus/index.html

កំណែ​ប្រែបច្ចុប្បន្ន

14/10/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទាំងនេះជា​ប្រភេទថ្នាំ និងវិធីព្យាបាល​លោកដូណាល់ ត្រាំ ក្រោយឆ្លង COVID-19

ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម