នៅមុននេះបន្តិចក្រសួងសុខាភិបាលបានចេញលិខិតបដិសេធ និងច្រានចោលទាំងស្រុងចំពោះវិធីព្យាបាលជំងឺបែបភូតភរ កុហក បោកប្រាស់តាមបណ្ដាញសង្គមរបស់លោកគ្រូបុរាណ ជា សុខហេង។
ក្នុងនោះក្រសួងបានអះអាងថា វិធីព្យាបាលរបស់គ្រូឱសថបុរាណដែលមានគណនីហ្វេសប៊ុក Chea Sokheng គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក៏គ្មានវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ មិនគោរពច្បាប់ស្ដីពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដោយគ្រាន់តែឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនគ្មានជំនាញពេទ្យទាល់តែសោះ។
ក្រសួងក៏បានអំពាវនាវឲ្យប្រជាជនទាំងអស់ កុំជឿ និងឈប់ទៅព្យាបាល ព្រោះប៉ះពាល់ដល់សុខភាពខ្លួនទៅវិញ ហើយក្រសួងក៏ឲ្យគ្រូឱសថបុរាណរូបនោះបញ្ឈប់ជាបន្ទាន់។
[embed-health-tool-bmi]