មានបុរសជនជាតិខ្មែរ ២ នាក់ទៀតហើយដែលក្រសួងបានប្រកាសរកឃើញឆ្លង COVID-19 បន្ទាប់ពីទើបវិលត្រឡប់ពីប្រទេសជប៉ុន។ នៅថ្ងៃនេះដែរស្ថានភាពអ្នកជាសះស្បើយក៏គ្មានអ្វីប្រែប្រួល ពោលគឺនៅទ្រឹងដដែល។
បុរសជនជាតិខ្មែរទី១អាយុ ៣៤ ឆ្នាំមានអាសយដ្ឋានស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកបុរសទី២វិញមានអាយុ ២៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិសាត់។ អ្នកទាំង ២ បានចាកចេញពីប្រទេសជប៉ុន និងបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបន្ទាប់ពីលទ្ធផលតេស្តវិជ្ជមានរួចមកអ្នកទាំងនោះត្រូវបានក្រសួងឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៩០ នាក់ (ស្ត្រី៥៩នាក់ និងបុរស ២៣១ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៨៣ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៧ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៥ និងស្ត្រី ២ នាក់។
[embed-health-tool-bmi]