នៅព្រឹកនេះប្រទេសកម្ពុជានៅតែបន្តរកឃើញអ្នកឆ្លង COVID-19 ថ្មីបន្តបន្ទាប់ទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លី ចំណែកអ្នកជាសះស្បើយវិញក៏គ្មានភាពប្រែប្រួលដែរ។
អ្នកដែលក្រសួងសុខាភិបាលរកឃើញថាផ្ទុក COVID-19 គឺស្រ្តីជនជាតិខ្មែរអាយុ ៣១ ឆ្នាំមានអស័យដ្ឋាននៅស្រុកចិត្តបុរី ខេត្តក្រចេះ ជាអ្នកមកពីប្រទេសជប៉ុន និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០។ ស្ត្រីរូបនោះបានរកឃើញវិជ្ជមាន COVID-19 បន្ទាប់ពីធ្វើចត្តាឡីស័កថ្ងៃទី ១៣ ហើយបន្ទាប់ពីតេស្តវិជ្ជមាន ក្រសួងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៩២ នាក់ (ស្ត្រី៥០នាក់ និងបុរស ២៣៣ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៨៣ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៩ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ៦ និងស្ត្រី ៣ នាក់។
[embed-health-tool-bmi]