backup og meta

ក្រុមហ៊ុនអាមេរិកថា វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន​មានប្រសិទ្ធភាពជាង​៩០ភាគរយ

ក្រុមហ៊ុនអាមេរិកថា វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន​មានប្រសិទ្ធភាពជាង​៩០ភាគរយ

ក្រុម​ហ៊ុន​ឱសថ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​បាន​ប្រកាស​ថា​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ របស់​ខ្លួន​មាន​ប្រ​សិទ្ធភាព​ជាង​៩០​ភាគរយ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​១៩ ក្រោយ​បាន​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ទី​៣។

ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ នេះ​បាន​រក​ឃើញ​ថា​​​អ្នក​ចូល​រួម​ចំនួន​៩៤​នាក់​ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូស គឺ​មាន​លទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​បង្ក​ដោយ​វីរុស​កូវីដ​១៩ ក្នុង​រយៈពេល​២៨​ថ្ងៃ​ក្រោយ​​បាន​ទទួល​វីធីសាស្រ្ត​ធ្វើ​ឲ្យ​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ លើ​កដំបូង​របស់​ពួកគេ​។

វ៉ាក់សាំងCOVID-19

ក្រុមហ៊ុន​ឱសថ​Pfizer មាន​មូលដ្ឋាន​​នៅ​អាមេរិក បាន​រួម​គ្នា​បង្កើត​វ៉ាក់សាំង​នេះ​ជាមួយ​ក្រុម​ហ៊ុន​អាល្លឺម៉ង់ BioNTech ហើយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​គឺ​ស្មើនឹង​៥០​ភាគ​រយ​នៃ​ស្ដង់ដារ​ដែល​កំណត់​ដោយ​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​របស់​អាមរិក សម្រាប់​វ៉ាក់សាំង​កូវីដ​១៩​។

ដំណឹង​នៃ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រកាស​ឲ្យ​ដឹង​កាល​ពីថ្ងៃទី​៩​ ខែ​វិច្ឆិកា ដោយ​ក្រុម​ហ៊ុន​បាន​និយាយថា៖ «​នេះជា​ថ្ងៃ​ដ៏អស្ចារ្យ​បំផុត​​សម្រាប់​ផ្នែក​វិទ្យាសាស្រ្ត និង​មនុស្ស​ជាតិ ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ នៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ បាន​បង្ហា​ញ​ថា​​វ៉ាក់សាំង​គឺ​មាន​សមត្ថភាព​​ការ​ពារ​កូវីដ​១៩​បាន»

ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ចែក​រំលែក​ពី​ទិន្ន័យ​ទាក់​ទង​នឹង​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នៅ​សប្ដាហ៍​បន្ទាប់។ ដូច​គ្នា​ដែរ ក្រុម​ហ៊ុន​ថា​ខ្លួន​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​នេះ​រហូត​ដល់​១,៣​ពាន់​លាន​ដូស​នៅ​ឆ្នាំ​ក្រោយ​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.rt.com/news/506172-pfizer-covid19-vaccine-effective/?fbclid=IwAR1Cm_JDiIBrOFvBa2e1iM0Kc3QTdOOYUIRlrRluE8oL8RB2XmYAIqU28T0

Covid-19 vaccine from Pfizer and BioNTech is strongly effective, early data from large trial indicate

កំណែ​ប្រែបច្ចុប្បន្ន

10/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកវិទ្យាសាស្រ្តដាក់ការសង្ស័យ​ថាម៉ាស៊ីនត្រជាក់អាចជាប្រភពចម្លង វីរុសCOVID-19

ភស្តុតាងថ្មីៗ បង្ហាញកាន់តែ​ច្បាស់​ថាម៉ាស់អាចការពារការចម្លងវីរុស​ COVID-19


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម