ព្រឹកនេះសុក្រ ទី១៩ ខែវិច្ឆកា នេះក្រសួងសុខាភិបាលបានប្រកាសអំពីស្ថានភាព COVID-19 នៅកម្ពុជា គឺគ្មានការឆ្លង និងជាសះស្បើយថ្មីដូចគ្នា។ ក្នុងចំណោមអ្នកកំពុងសម្រាកព្យាបាលទាំង ១២ នាក់ដែលប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ក៏មិនទាន់ជាសះស្បើយអស់ដែរ។
អ្នកដែលមិនទាន់ជាសះស្បើយ COVID-19 និងប៉ះពាល់ផ្ទាល់ជាមួយព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះរួមមានលោក ស ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា និងអង្គរក្សខ្មែរការពារគណៈប្រតិភូប្រទេសហុងគ្រី។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ៣០៤ នាក់ (ស្ត្រី៦២ នាក់ និងបុរស ២៤២ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៨៩ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ១២ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតជាបុរស ១១ និងស្ត្រី ១ នាក់។
[embed-health-tool-bmi]