រូបភាព៖ dap-news
បើយោងតាមប្រសាសន៍សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងសារសំឡេងនោះ បានឲ្យដឹងថាមាន ស្ត្រីខ្មែរម្នាក់ដែលឆ្លង COVID-19 ហើយគាត់បានចូលទៅកាន់ផ្សារអ៊ីអន ១។
ក្នុងសារជាសំឡេងនោះ សម្ដេចបានបញ្ជាក់ថា ស្រ្តីម្នាក់នោះ មកពីសៀមរាប ហើយបានបន្តមកភ្នំពេញ និងបានទៅផ្សារអ៊ីអន១។ ព្រោះតែបែបនោះហើយទើបសម្ដេច ហ៊ុន សែន បានបញ្ចេញសារសំឡេងមួយទាំងយប់ ព្រោះមកពីព្រួយបារម្ភការឆ្លងរាលដាលធំនេះ។ ខណៈដែលតាមប្រភពក្នុងស្រុកវិញ ក៏បញ្ជាក់ថាផ្សារទំនើបមួយនេះ បានសម្រេចបិទបណ្ដោះអាសន្នសិនហើយ ដើម្បីប្រមូលយកអ្នកពាក់ព័ន្ធទាំងអស់ទៅធ្វើតេស្ដសិន។
[embed-health-tool-bmi]