ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងនៅថ្ងៃនេះ ផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សានេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិកត្រូនិក។
ការផ្អាកដំណើរការសាលាខាងលើដោយសារជាប់ពាក់ព័ន្ធករណី COVID-19 ជាមួយក្រុមគ្រួសារឯកឧត្តមអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមាន COVID-19 នៅក្នុងសមាជិកក្រុមគ្រួសារឯកឧត្តម និងឯកឧត្តម សរុបចំនួន ៦នាក់។
ក្រសួងបញ្ជាក់ក្នុងសេចក្តីជូនដំណឹងនោះថា ដើម្បីចៀសវាងការឆ្លងជំងឺ COVID-19 ចូលក្នុងសាលារៀន និងការរីករាលដាលក្នុងសហគមន៍ និងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
[embed-health-tool-bmi]