សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យមន្ត្រីក្រសួងសុខាភិបាលត្រូវយកសំណាកពីពលរដ្ឋនៅខេត្តបាត់ដំបងឲ្យបានច្រើន ដោយសារតែឯកឧត្ដម កើត រិទ្ធ បានទៅចូលរួមពិធីមង្គលការនៅទីនោះ។
ឯកឧត្ដម កើត រិទ្ធ គឺជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីជំនាញ បានចូលរួមប្រជុំនៅក្រសួងមហាផ្ទៃ ជាមួយឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារដែលបានឆ្លង COVID-19 ពីភរិយារបស់លោក។ សម្ដេចបានបញ្ជាក់ថា ថ្ងៃនេះអ្នកបាត់ដំបងយកសំណាកមកពិនិត្យទើបបាន ៦ នាក់តែប៉ុណ្ណោះ។
[embed-health-tool-bmi]