backup og meta

អ្នកនៅកំពង់ចាម ៨ នាក់មានហានិភ័យឆ្លង COVID-19 ខ្ពស់ ក្នុងនោះមានទារក ២ នាក់

អ្នកនៅកំពង់ចាម ៨ នាក់មានហានិភ័យឆ្លង COVID-19 ខ្ពស់ ក្នុងនោះមានទារក ២ នាក់

អភិបាល​ខេត្ត​កំពង់ចាម​បាន​ធ្វើ​ទៅ​នាយករដ្ឋមន្ត្រី ដោយ​បាន​រក​ឃើញ ៨ ករណី​មាន​ហានិភ័យ​ឆ្លង COVID-19 ខ្ពស់។ ព្រោះ​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មាន​ក្រុម​គ្រួសារ​របស់​អ្នក​បើក​រថយន្ត​ឯកឧត្ដម ឆែម សាវុធ ចំនួន ៦ នាក់​មក​​លេង​ផ្ទះ​ឈ្មោះ កែវ សន ក្រុមប្រឹក្សា​ឃុំ​ព្រៃឈរ នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ អ្នក​ទាំង ៦ នាក់​ដែល​បាន​ទៅ​លេង​នៅ​កំពង់ចាម និង​ផ្ទុក COVID-19 មាន​ឈ្មោះ​ខាង​ក្រោម៖

– សារុំ ដេវីដ ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ

– សាយ កេសរ ភេទ​ស្រី​អាយុ ៣០ ឆ្នាំ

– សាយ ពិសី ភេទ​ស្រី​អាយុ ៣៨ឆ្នាំ

– សាយ រតនៈ ភេទ​ប្រុស​អាយុ ៧ ខែ

– អេង សុផាត ៣៤ ឆ្នាំ

– កែវ សុភណ្ឌ័ ភេទ​ស្រី​អាយុ ៤៥ ឆ្នាំ

លុះ​ដល់​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២០ អ្នក​ទាំង ៦ នាក់​នោះ​ក៏​បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ។ ចំណែក​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​មាន​ហានិភ័យ​ខ្ពស់​ចំនួន ៨ នាក់​ឈ្មោះ៖

– កែវ សន អាយុ ៧០ ឆ្នាំ​ភេទ​ប្រុស

– យ៉ាម គីម អាយុ ៧១ ឆ្នាំ​ភេទ​ស្រី

– ធឹម ម៉ាដូណា អាយុ ៣៨ ឆ្នាំ​ភេទ​ប្រុស

– តិ សុភក្រ័ អាយុ ២៥ ឆ្នាំ​ភេទ​ស្រី

– ពិន ពិសិដ្ឋ អាយុ ២៤ ឆ្នាំ​ភេទ​ប្រុស

– កែវ សុផា អាយុ ២៨ ឆ្នាំ​ភេទ​ស្រី

– ធា ចាន់ណាផា អាយុ ៤ ខែ​ភេទ​ប្រុស

– គន្ធា អាយុ ២៣ ខែ​ភេទ​ស្រី

ក្រុម​ឆ្លើយ​តប​បន្ទាន់​របស់​ខេត្ត​កំពង់ចាម​បាន​យក​សំណាក​អ្នក​ទាំង ៨ នោះ​បញ្ជូន​ទៅ​វិទ្យាស្ថាន​ប៉ាស្ទ័​រួចរាល់​ហើយ។ ដោយ​អ្នក​ទាំង ៨ នាក់​នោះ​មាន​ហានិភ័យ​ខ្ពស់​រដ្ឋបាល​ខេត្ត​បាន​​បញ្ជូន​ពួកគាត់​មក​ធ្វើ​ចត្តាឡីសក័​កម្រឹត២ នៅ​សណ្ឋាគារ​មេគង្គ​ក្រុង​កំពង់ចាម។

ចំពោះ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មក​ដល់​ពេលនេះ​ឃើញ​មាន​ចំនួន ១៩ នាក់​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីសក័​នៅ​ផ្ទះ​រយៈ​ពេល ១៤ ថ្ងៃ និង​តាមដាន​សុខភាព​រាល់ថ្ងៃ។ ក្រុម​ការងារ​ឆ្លើយ​តប​បន្ទាន់​នឹង​ខិត​ខំ​បន្ត​រក​អ្នក​ដែល​ប៉ះពាល់​ដោយ​ប្រយោល​បន្តទៀត។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/12/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Dec 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម