backup og meta

គ្រូពេទ្យឥណ្ឌា៖ រាក ក្អួត ចង្អោរ ក៏ជារោគសញ្ញាកូវីដ១៩ ដែរ

គ្រូពេទ្យឥណ្ឌា៖ រាក ក្អួត ចង្អោរ ក៏ជារោគសញ្ញាកូវីដ១៩ ដែរ

គ្រូពេទ្យ​នៅ​វិទ្យស្ថាន​វេជ្ជសាស្រ្ត​មួយ​ក្នុង​ប្រ​ទេស​ឥណ្ឌា បាន​លើក​ឡើង​ថា​អាការៈ​ក្អួត ចង្អោរ និង​រាក ក៏​ជា​សញ្ញា​មួយ​របស់​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ដែរ បើ​ទោះ​បីជា​មិន​មាន​ចេញ​រោគ​សញ្ញា​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​ក៏​ដោយ​។

គ្រូពេទ្យ​នៅ​ All India Institute of Medical Sciences របស់​ឥណ្ឌា​បាន​លើក​ឡើង និង​ត្រូវ​ដក​ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​នៅ​លើ​វិប​សាយ​សុខភាព Healthshots ថា​អ្នក​ជំងឺ​កូវីដ​១៩ ពី​១០​ទៅ​១៥​ភាគរយ​ដែល​បាន​មក​កាន់​មន្ទីរ​ពេទ្យ​គឺ​មាន​រោគ​សញ្ញា​ដូចជា​រាក ចង្អោរ និង​ក្អួត ជា​ជាង​មាន​រោគ​សញ្ញា​ក្អក ពិបាក​ដកដង្ហើម ឬ​ឈឺ​ក​។

ក្រុម​គ្រួ​ពេទ្យ​ដដែល​ក៏​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ជំងឺ​កូវីដ​១៩ អាច​លេច​ចេញ​​​បញ្ហា​ផ្សេងទៀត​ដូច​ជា​គាំង​បេះ​ដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល បញ្ហា​កំណក​ឈាម ខ្សោយ​តម្រង​នោម ឬ​ថ្លើម ទៀត​ផង​។

ឧហ្សាហ៍រាក

គ្រូពេទ្យ​របស់​វិទ្យា​ស្ថាន​ដដែល​បន្ថែមថា៖ «ចំនួន​អ្ន​ក​ជំងឺ​កូវីដ​១៩ ចន្លោះពី​១០ ទៅ​១៥​ភាគរយ​ អាច​ចេញ​រោគ​សញ្ញា​​តែ​ទាក់​ទង​នឹង​បញ្ហា​ក្រ​ពះ​ពោះ​វៀន ហើយ​គ្មាន​ចេញ​រោគ​សញ្ញា​លើ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ទេ។ ដូច​នេះ​វា​ជា​ការ​ចាំ​បាច់​ដែល​យើង​ត្រូវ​ធ្វើ​តេស្ត​អ្នក​មាន​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះ​ពោះ​វៀន​ ប្រសិន​ជា​អ្នក​នោះ​បាន​ប៉ះពាល់​ជាមួយ​អ្នក​មាន​ឆ្លង​កូវីដ​១៩ ពីមុន​មក​»។​

ក្រៅពី​រោគ​សញ្ញា​ទាក់ទង​នឹង​ក្រពះពោះ​វៀន ក្រុម​គ្រូពេទ្យ​ក៏​បញ្ជាក់​ដែរ​ថា​ កូវីដ​១៩ ក៏​នាំ​ឲ្យ​មាន​បញ្ហា​កំណក​ឈាម បញ្ហា​លើ​បេះដូង និង​ខួរ​ក្បាល បញ្ហា​តម្រង​នោម និង​រោគ​សញ្ញា​មួយ​ចំនួន​នៅ​លើ​ស្បែក​ផង​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthshots.com/health-news/most-kids-dont-show-any-signs-of-covid-19-infection-says-study/

កំណែ​ប្រែបច្ចុប្បន្ន

03/12/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វីរុស COVID-19 អាចមានប្រភពពីល្អាងសត្វប្រចៀវគេរកឃើញតាំងពី១៦ឆ្នាំមុន

ការសិក្សាថ្មីពីសត្វប្រចៀវ ឃើញមានវីរុស​៦​ប្រភេទថ្មី តែពុំទាន់ដឹងពីឥទ្ធិពលបង្កជំងឺ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Dec 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម