មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសស្ដីពីការស្រាវជ្រាវរកប្រភពនៃការចម្លងវីរុស COVID-19 ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ក្រុមការងារអន្តរក្រសួងទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រសួងសុខាភិបាល និងតាមការពិភាក្សាក្រុមការងារក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា ព្រមទាំងផ្អែកលើការសិក្សាមន្ទីរពិសោធន៍តាមបែបវិទ្យាសាស្ត្រ លើប្រភពវីរុស COVID-19 ដែលចម្លងមកកម្ពុជាសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយក្រុមការងារអាចទាញការសន្និដ្ឋានជាបឋមដូចតទៅ៖
– ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា អាចជាក្រុមវីរុស clad 19B អាចមកពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី បានចូលមកកម្ពុជាអំឡុងខែតុលា ឆ្នាំ ២០២០ មកទល់នឹងថ្ងៃផ្ទុះ។
– តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃវីរុស COVID-19 ទៅនឹងសំណាករូបរាងវីរុស COVID-19 ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងព្រឹត្តិការណ៍ ០៣ វិច្ឆិកា នោះទេ។
– ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុស COVID-19 នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
[embed-health-tool-bmi]