ក្រោយមានករណីក្មេងស្រីម្នាក់ត្រូវឆ្មាខាំ ឆ្លងជំងឺឆ្កែឆ្កួតរហូតដល់ស្លាប់ បងប្អូនប្រជាពលរដ្ឋទាំងប្រុសស្រី ក្មេងចាស់ បានសម្រុកទៅចាក់ថ្នាំបង្ការជំងឺនេះនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាយ៉ាងច្រើនកកកុញប៉ុន្មានថ្ងៃមកនេះ។
បើតាមការឲ្យដឹងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងចំណោមនោះមានទាំងអ្នកដែលទើបត្រូវឆ្កែ ឆ្មា ស្វា ខាំ ឬខ្វាច ថ្មីៗ និងកន្លងមកយូរហើយ។ ចំពោះអ្នកដែលត្រូវសត្វខាំយូរមកហើយ ការចាក់ថ្នាំបង្ការ ជំងឺឆ្កែឆ្កួតចាំបាច់ និងមានប្រសិទ្ធភាពទេ?
ករណីនេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបញ្ជាក់ថា បើសត្វដែលខាំយើងនោះរស់នៅធម្មតា លើសពី ១០ ថ្ងៃ ក្រោយពេលបង្ករបួស មានន័យថា សត្វបង្ករបួសនោះមិនមានជំងឺឆ្កែឆ្កួត មិនចម្លងជំងឺឆ្កែឆ្កួតទៅយើងនោះទេ និងមិនតម្រូវឲ្យចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតដែរ។
ជំងឺឆ្កែឆ្កួតឆ្លងពីសត្វដែលមានផ្ទុកមេរោគជំងឺឆ្កែឆ្កួតខាំ ឬខ្វាច ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ។ ក្រោយពេលខាំសត្វទាំងនោះបង្កទៅលើមនុស្ស ហើយអាចចម្លងមេរោគជំងឺឆ្កែឆ្កួតទៅមនុស្ស។ ក្នុងករណីយើងមិនទៅចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត និងតេតាណូសបានទាន់ពេលវេលានោះទេ អាចធ្លាក់ខ្លួនឈឺ ឈានដល់ស្លាប់បាត់បង់ជីវិត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]