backup og meta

ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់

ក្រសួងសុខាភិបាល៖ កុំញ៉ាំត្រីក្រពត ៣ ប្រភេទ មានជាតិពុល បណ្តាលឲ្យស្លាប់

ក្រោយ​ករណី​ស្លាប់​បង្ក​ឡើង​ដោយ​ការ​បរិភោគ​ត្រី​ក្រពត​នៅ​តែ​បន្ត​កើត​មាន ពិសេស​ថ្មីៗ​នេះ​គ្រួសារ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ ពុល​ត្រី​ក្រពត​បណ្តាល​ឲ្យ​ឈឺ ៥ នាក់ ក្នុង​នោះ​ស្លាប់ ១នាក់ ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​ហាម​មិន​ឲ្យ​ញ៉ាំ​ត្រី​ក្រពត ៣ ប្រភេទ ដែល​មាន​ជាតិ​ពុល។

តាម​ការ​សិក្សាជ្រាវ ត្រីក្រពត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន១០ ប្រភេទ ក្នុង​នោះ​មាន ៣ ប្រភេទ មាន​ជាតិ​ពុល រួមមាន Tetraodon cochinchinesis, Monotrete leiurus និង Tetraodon fluviatilis។ ការ​បរិភាគ​ត្រីក្រពត​ទាំង ៣ ប្រភេទ​នេះ​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ពិសេសជាតិ​ពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្តាល អាច​បណ្តាល​ឲ្យ​ស្លាប់។

ត្រីក្រពត​ទាំង ៣ ប្រភេទខាងលើ​មាន​ជាតិ​ពុល​កាន់​តែ​ខ្ពស់​នៅ​រដូវ​ពងកូន​បន្តពូជ ក្នុង​អំឡុង​ខែកុម្ភៈ មីនា និងចន្លោះខែ កក្កដា-កញ្ញា។ កម្រិត​ជាតិពុល​មាន​ខ្ពស់​បំផុត​នៅ​ក្នុងពង មេជីវិត ថ្លើម ពោះវៀន សែ្បក និង​សាច់ត្រី​ក្រពត។ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ទោះបី​ជា​ត្រីក្រពត​ទាំងនេះ​បាន​ចម្អិន​រួច ឬ​ដាក់​ឲ្យ​កកក្តី ក៏​មិន​អាច​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​វា​បាន​ឡើយ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ឲ្យ​សោះ។

សូមសម្គាល់ត្រីក្រពតពុល តាមរូបខាងលើ

១- រោគសញ្ញា

បន្ទាប់​ពី​បរិភោគ​ត្រីក្រពត​ដែល​មាន​ជាតិពុលទាំង ៣ ប្រភេទ​ខាង​លើ​នេះ ចន្លោះពី ២០នាទី-២ ម៉ោង រោគ​សញ្ញា​នឹង​លេច​ចេញ​ឡើង។

– រមាស់ចាក់ៗនៅបបូរមាត់ និងមាត់

– ឈឺក្បាល វិលមុខ

– រមាស់ចាក់នៅចុងដៃចុងជើង

– ពិបាកនិយាយ

– បាត់លំនឹងដងខ្លួន

– ខ្សោយសាច់ដុំ

– ស្ពឹកចុងដៃចុងជើង

– ក្អួត

– រាក

– ល្ហិតល្ហៃ

– រឹងថ្គាម អាចបណ្តាលឲ្យស្លាប់។

២- វិធីសង្គ្រោះបន្ទាន់

ក្រោយ​ពុល​ភ្លាមៗ យើង​អាច​ធ្វើ​ឲ្យ​ក្អួត ដើម្បី​បញ្ចេញ​ជាតិពុល​ពី​ក្នុងខ្លួន​បាន​មួយ​ចំណែក និង​ត្រូវ​ប្រញាប់​នាំ​អ្នកពុល​ត្រីក្រពត​ទៅ​មន្ទីរពេទ្យ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​សង្រ្គោះ​បាន​ទាន់​ពេល​វេលា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/11/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម