backup og meta

កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល

កុមារ​ហ្វីលីពីន ២,៦ ​លាន​នាក់ ​ប្រឈម​ឆ្លងជំងឺ​កញ្រ្ជឹល

ដើម​ឆ្នាំ ​២០១៩ ​នេះ មនុស្ស​ជាច្រើននៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​​ស្លាប់ដោយសារ​ជំងឺ​កញ្រ្ជឹល ដោយ​តួលេខ​គឺ​​ច្រើនជាង ​ចំនួន​សរុបកាល​ពី​​ឆ្នាំ​ ២០១៨។ អ្នកជំនាញ​ព្រមាន​ថា ក្មេងៗ​​ប្រមាណ ២,៦​លាន​នាក់ នៅ​ក្នុង​ប្រទេស​នេះ នៅតែ​ប្រឈម​ឆ្លង​ជំងឺ​កញ្រ្ជឹល​។

ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល បាន​សម្លាប់​មនុស្ស ២៦១​នាក់ នៅ​ឆ្នាំ ២០១៩​ ហើយ​ជនរងគ្រោះ​ភាគច្រើន គឺកុមារ​អាយុក្រោម ៥ ​ឆ្នាំ។ នេះ​បើតាម​ការ​រកឃើញ​របស់​អង្គការ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ។

កាលពីឆ្នាំ​ ២០១៨ តួលេខ​សរុបនៃ​អ្នក​​ស្លាប់​ដោយសារ​ជំងឺ​កញ្រ្ជឹល មាន​ ២០២​នាក់ កើនឡើង ៥៤៧ ភាគរយ បើធៀប​នឹង​ឆ្នាំ​ ២០១៧។ ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក រីឆាត ហ្គោរដុន ប្រធាន និង​ជា​នាយកប្រតិបត្តិ​កាកបាទក្រហម​ហ្វីលីពីន បាន​បញ្ជាក់​ថា “វាពិតជា​មិនអាច​ទទួល​យក​បាន​នោះទេ ដែល​កុមារ​នឹង​បន្ត​ស្លាប់ ដោយសារ​ជំងឺ​កញ្រ្ជឹល​នៅ​ក្នុង​ឆ្នាំ​២០១៩ ទៀត”

ពេល​នេះ អង្គការ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទក្រហម​អន្តរជាតិ រួម​ជាមួយ​ក្រសួង​សុខាភិបាល​ហ្វីលីពីន កំពុង​ដាក់​គោលដៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល​លើ​កុមារ​ទាំង​អស់ នៅ​តំបន់​ចំនួន ៧ ដែលងាយ​​រងការ​រាត​ត្បាត​​ខ្លាំង​ដោយ​ជំងឺ​កញ្រ្ជឹល នៅ​ក្នុង​រយៈពេល ១២ ​ខែ​ខាងមុខ។

លោក រ៉ូឌី ខន់ស្ដានទីណូ នាយក​ការិយាល័យ​ការពារ និង​គ្រប់គ្រង​ជំងឺ នៃ​ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​បញ្ជាក់​ថា អត្រាអ្នក​ទទួល​​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្រ្ជឹល ផ្ដាសាយ និង​ជំងឺ​ផ្សេងទៀត បាន​ធ្លាក់ចុះ ៧០% នៅ​ឆ្នាំ ២០១៧ និង ៣៩% នៅ​ឆ្នាំ ​២០១៨។ ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នេះ គឺ​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុនឈាម កាលពី​ឆ្នាំ​ ២០១៤ នាំ​ឲ្យ​ប្រជាជន​ហ្វីលីពីន​បាត់បង់​ទំនុកចិត្ត​លើ​ការ​ចាក់​វ៉ាក់សាំង ព្រោះ​អំឡុងពេល​នោះ ​ជំងឺ​គ្រុនឈាម ស្រាប់​តែផ្ទុះ​ឡើង​មិន​ធ្លាប់​មាន ក្រោយពលរដ្ឋ​​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ជំងឺ​នេះ។

ចំណែក​លោក ហ្គាន់ដូរ វ៉ៃល័រ តំណាង​អង្គការ​សុខភាព​ពិភពលោក ​ប្រចាំ​ប្រទេស​ហ្វីលីពីន បញ្ជាក់​ថា ហ្វីលីពីន កំពុង​រងគ្រោះ​ពី​ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល កើតមាន​ក្នុង​រយៈពេល ៣-៤ ឆ្នាំ​ម្ដង។ លោក​ថា ការ​ផ្ទុះជំងឺ​កញ្រ្ជឹល​ទ្រង់ទ្រាយ​ធំ បាន​ផ្ទុះឡើងក្នុង​ប្រទេស​នេះ កាល​ពី​ឆ្នាំ​២០១១ និង​ ២០១៤ ហើយ​តួលេខ​នៃ​ការ​ផ្ទុះជំងឺ​កញ្រ្ជឹល​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ មាន​ប្រមាណ ២​០.០០០ ​ករណី។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខ​ភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ ព្យាបាល​ជូន​​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/03/07/health/philippines-measles-outbreak-intl/index.html

កំណែ​ប្រែបច្ចុប្បន្ន

11/03/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម