backup og meta

អង់គ្លេស​ផលិត​បាន​ថ្នាំ​គ្រាប់​​ថ្មី មានសមត្ថភាព​ខ្ពស់​ព្យាបាល​បញ្ហា​ឡើង​ជាតិ​ខ្លាញ់

អង់គ្លេស​ផលិត​បាន​ថ្នាំ​គ្រាប់​​ថ្មី មានសមត្ថភាព​ខ្ពស់​ព្យាបាល​បញ្ហា​ឡើង​ជាតិ​ខ្លាញ់

​ថ្នាំ​ប្រភេទ​ថ្មី ហៅ​ថា Bempedoic Acid អាច​​នឹង​ប្រើ​សម្រាប់​​​ការ​កម្ចាត់​​ជាតិ​កូឡេស្តេរ៉ូល​​អាក្រក់​​​ចេញ​ពី​រាងកាយ​។ នេះ​បើ​តាម​​របក​គំហើញ​ថ្មី​ របស់​​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ប្រទេស​អង់គ្លេស​។

តាម​សារព័ត៌មាន​ BBC ​​ថ្នាំ​ព្យាបាល​ថ្មី ផលិត​ឡើង​សម្រាប់​​​​អ្នក​ជំងឺ ​​មាន​បញ្ហា​ពាក់​ព័ន្ធ​ជាតិ​កូឡេស្តេរ៉ូល​​ខ្ពស់ សម្រក​ទម្ងន់) មាន​សមត្ថ​ភាព​​រា​រាំង​អង់ស៊ីម​​សំខាន់​​ដែល​​បង្ក​ឲ្យមាន​បញ្ហាសុខ​ភាព​មួយ​​​​នេះ​។

មុន​សម្រេច​បាន​ថ្នាំ​គ្រាប់​ថ្មី​នេះ ការ​ស្រាវជ្រាវ​បាន​​ធ្វើ​ឡើង​លើ​​អ្នក​ជំងឺមាន​បញ្ហា​បេះ​ដូង និង​សរសៃ​ឈាម ប្រមាណជិត ​១.០០០​នាក់​ ដោយអ្នក​ជំងឺ​​បាន​លេប​ថ្នាំ​ប្រភេទ​ថ្មី​​នេះ​រៀង​រាល់​ថ្ងៃ​ ​រយៈ​ពេល​​មួយ​ឆ្នាំ​ពេញ​។ ជាលទ្ធផល អ្នកជំងឺ​លេប​ថ្នាំ​​​ប្រភេទ​ថ្មី ​បាន​កាត់​បន្ថយ​​ជាតិ​កូឡេស្តេរ៉ូល​អាក្រក់​ ​ប្រមាណ​ ១៧​%​ ក្នុង​រយៈ​ពេល​ត្រឹម​ ៣​ ខែ​។

លោក​ Kausik Ray សាស្រ្តាចារ្យ​មហា​វិទ្យាល័យ​ Imperial College ក្នុង​ទីក្រុង​ឡុងដ៏ ដែល​បាន​ចូល​រួម​​ស្រាវជ្រាវ​នេះ និយាយ​ថា​៖ ‘ អ្វីយើង​មាន ​គឺ​ថ្នាំ​ប្រភេទ​ថ្មី ​អាច​ឲ្យ​ទៅ​អ្នកជំងឺ​​លេប​ កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​កាន់​តែ​មាន​ប្រសិទ្ធិភាព​ ថែម​ទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺបេះ​ដូង និងជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​’។

ថ្នាំគ្រាប់​ប្រភេទថ្មីមានប្រសិទ្ធភាពខ្ពស់ព្យាបាលបញ្ហាឡើង​ជាងខ្លាញ់ (រូបគំរូ)

អត្ថបទ​ពាក់ព័ន្ធ៖

ទោះ​យ៉ាង​ណា​ ក្រុម​អ្នក​ស្រាវជ្រាវ​​​ ក៏​បាន​បញ្ជាក់​អំពី​ផល​ប៉ះ​ពាល់​បន្ទាប់​បន្សំ​របស់​ថ្នាំ​គ្រាប់​​ប្រភេទ​ថ្មីនេះ អាច​បង្កឲ្យ​មាន​អាការៈ​ឈឺ​​តាម​សន្លាក់​ឆ្អឹង​ដូចគ្នា។

តាម​​ការ​ចេញ​ផ្សាយ​របស់​​ព្រឹត្តិបត្តិ​វេជ្ជសាស្រ្ត​អង់គ្លេស ជា​រៀង​រាល់​ឆ្នាំ ពលរដ្ឋ​រាប់​លាន​នាក់​​ បាន​ទិញ​ថ្នាំ​គ្រាប់​ Statins (ប្រភេទ​ថ្នាំ​​ជួយ​បន្ថយ​ជាតិ​កូឡេស្តេរ៉ូល​ក្នុង​ឈាម​)។ យ៉ាង​ណា​មិញ ការ​រក​ឃើញ​ថ្នាំ​គ្រាប់​ថ្មី​ អ្នក​ស្រាវ​ជ្រាវ​ជឿ​ជាក់​ថា​ នឹង​ជួយ​កាត់​បន្ថយ​បញ្ហា​​​​​កូឡេស្តេរ៉ូល កាន់​តែ​​មាន​ប្រសិទ្ធិភាព​ជាង​មុន រួម​ទាំង​បញ្ហា​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​​ផង​ដែរ​៕ ​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-47543985

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម