backup og meta

ក្តៅ​ខ្លាំង ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​មុខនេះ ងាយ​នឹង​​គ្រោះថ្នាក់​បំផុត

ក្តៅ​ខ្លាំង ញ៉ាំ​អាហារ និង​ភេសជ្ជៈ​ប៉ុន្មាន​មុខនេះ ងាយ​នឹង​​គ្រោះថ្នាក់​បំផុត

ដូច​ដែល​គ្នា​យើង​ដឹង​ហើយ​ថា ចាប់​ពី​ខែ​មេសា ដល់​ខែ​ឧសភា សីតុណ្ហភាព​នឹង​ហក់​ឡើង​ដល់​ជាង ៤០ អង្សារសេ ធ្វើ​ឲ្យ​មនុស្ស​សត្វ​ពិបាក​ទ្រាំ ងាយ​នឹង​មាន​បញ្ហា​សុខភាព ប្រសិន​បើ​ញ៉ាំ​ចំណី​អាហារ ផ្តេសផ្តាស ខ្វះ​អនាម័យ។

កន្លង​មក​ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន មិនត្រូវញ៉ាំ​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​កាន់​តែ​ធ្ងន់ធ្ងរ។​

– ស្រា៖ ការ​ផឹក​ស្រា-ស្រាបៀរ​​ពេល​អាកាស​ធាតុ​ក្តៅ​បង្ក​​ឲ្យរាង​កាយ​យើង​​​បាត់​បង់​​ជាតិ​​ទឹក ពីព្រោះ​ស្រា​ធ្វើឲ្យ​យើង​បញ្ចេញ​ជាតិ​ទឹក​ច្រើន​តាម​រយៈ​ការ​នោម។

– ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន៖ ញ៉ាំ​​ភេសជ្ជៈ​ផ្អែម​ខ្លាំង​នាំ​​ឲ្យ​​បាត់​បង់​​ជាតិ​​ទឹក ដោយសារ​ជាតិស្ករ​ចូល​ច្រោះ​តាម​តម្រង​​នោម ធ្វើ​ឲ្យ​ទាញ​ជាតិ​ទឹក ដូច្នេះ​ងាយ​នឹង​បាត់បង់​ជាតិ​ទឹក​ពី​ក្នុងខ្លួន។

– ភេសជ្ជៈ​ត្រជាក់​ខ្លាំង៖ កំពុង​តែ​ក្តៅ​ខ្លាំង ស្រាប់​តែ​យើង​ញ៉ាំ​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​នោះ អាចឲ្យ​យើង​មាន​បញ្ហា​បំពង់ក ឈឺទ្រូង ឈឺពោះ​ជាដើម។

– អាហារ​ក្តៅ និងប្រៃ៖ ធ្វើឲ្យ​ទាញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើន។

– ញ៉ាំ​អាហារច្រើន​ពេក៖ នាំ​​ឲ្យ​​​រាងកាយ​កាន់​តែ​កើនក​ម្តៅ។

អកាសធាតុ​ក្តៅ​​ងាយ​នឹង​រាករូស​បំផុត ដូច្នេះ​ហើយ​ក្រៅពី​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ យើង​ត្រូវ​មាន​អនាម័យ​ជានិច្ច និង​ត្រូវ​ញ៉ាំ​ទឹក​ឆ្អិន​ឲ្យ​បាន​ច្រើន។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

19/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម