backup og meta

លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន

លេប​ថ្នាំ​ងងុយគេង​​ជួយ​បញ្ហា​ដំណេក​បាន តែ​មាន​ផល​រំខាន​ច្រើន

មាន​បញ្ហា​ដំណេក ម្នាក់ៗ​មិន​ស្រួល​ចិត្ត​ទេ ខំ​រិះ​រក​វិធី​ផ្សេងៗ ក្នុង​នោះ​ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​ជា​ជំនួយ ​ច្បាស់​ជា​ជម្រើស​ចុង​ក្រោយ​ហើយ។ ការ​ប្រើ​ថ្នាំ​ងងុយ​ដេក​ត្បិត​តែ​ជួយ​​រឿង​ដំណេក​បាន តែ​យើង​ក៏ត្រូវ​រង​នូវ​ផល​រំខាន​មក​វិញ​ដែរ។

១- អ្វីទៅជាថ្នាំងងុយគេង

ថ្នាំ​ងងុយ​គេង​ជា​ពពួក​ថ្នាំ​ដែល​មាន​សកម្មភាព​លើខួរ​ក្បាល​ដែល​ធ្វើ​ឲ្យយើង​អាច​គេង​លក់​ស្រួល។ ថ្នាំ​នេះ​ប្រើ​សម្រាប់​អ្នក​ជំងឺ​ដេក​មិន​លក់ (Insomnia) និង​​អ្នក​មាន​បញ្ហា​ក្នុង​ការ​ដេក (គេង​មិន​ស្កប់)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី គឹម កាណែល។

២- ប្រភេទថ្នាំងងុយគេង

ថ្នាំ​ងងុយ​គេង​មាន​ច្រើន​ប្រភេទ ប្រភេទ​នីមួយៗប្រើ​ទៅ​តាម​​ស្ថានភាព​របស់​អ្នក​ជំងឺ តើ​មាន​បញ្ហា​ដំណេក​ស្រាល ឬ​ក៏​ធ្ងន់ ហើយ​ការ​ប្រើ​ថ្នាំ​ងងុយគេងភាគច្រើន​​ទាល់​តែ​មាន​វេជ្ជបញ្ជា។

៣- ផល​រំខាន​របស់​ថ្នាំ​ងងុយ​គេង

ការ​លេប​ថ្នាំ​ងងុយ​គេង​អាច​ជួយ​បញ្ហា​ដំណេក​យើង​បាន​មែន តែ​ក៏​មាន​ផល​រំខាន​មក​វិញ​ខ្លះៗ​ដែរ។ ឱសថការី គឹម កាណែល បន្តថា ផល​រំខាន​អាស្រ័យ​ទៅ​លើ​ប្រភេទ​ថ្នាំ​ដែល​យើង​ប្រើ ក្នុង​ចំណោម​នោះ ផល​រំខាន​​ដែល​កើត​មាន​ញឹកញាប់​រួមមាន៖

– ក្រហាយ ឬ​ចាក់​ៗ​នៅ​ដៃ​ជើង និងទ្រូង

– មិន​ឃ្លាន​អាហារ

– ទល់លាមក

– ឈឺពោះ រាក

– ពិបាក​រក្សាលំនឹង​ខ្លួន​ប្រាណ

– វិលមុខ

– ស្ងួត​មាត់ និង​ក

– ឈឺក្បាល

– មិនសូវ​ចងចាំ

– យល់សប្តិអាក្រក់

– ខ្សោយកម្លាំង។

៤- ការ​ប្រើ​ថ្នាំ​លើស​កម្រិត

ការ​ប្រើ​ថ្នាំ​ងងុយ​គេង​លើស​កម្រិត​អាច​បណ្ដាល​ឲ្យ​ផល​រំខាន​របស់​ថ្នាំ​កើន​ឡើង​ខ្ពស់ និង​មាន​រយៈពេល​យូរ ហើយ​ករណី​ខ្លះ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/03/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម