backup og meta

​ចូល​ចិត្ត​​ទំនិញ​​ចុះ​ថ្លៃ ​​១ ​​ថែម ​១ ប្រយ័ត្ន​​កើត​ជំងឺ​ធាត់

​ចូល​ចិត្ត​​ទំនិញ​​ចុះ​ថ្លៃ ​​១ ​​ថែម ​១ ប្រយ័ត្ន​​កើត​ជំងឺ​ធាត់

គ្នាយើង​​ចូល​ចិត្ត​ដើរ​ផ្សារ​ ជា​ពិសេស​​ទិញ​​អាហារ​​​​ ចុះ​ថ្លៃ (Discount ) ឬ​ទិញ​​ ១​​ ថែម​ ១ អាច​ប្រឈម​​នឹង​ការ​កើត​ជំងឺ​ធាត់​​ខ្លាំង​។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​​​ថ្មី​មួយ​របស់​អង់គ្លេស​។

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​ជំងឺ​មហារីក ​ចក្រភព​អង់គ្លេស​​ ​រក​ឃើញ​ថា អ្នក​​​ចូល​ចិត្ត​​ញ៉ាំ​​អាហារ​ ​បែប​ទិញ​ចុះ​ថ្លៃ​ មាន​ ៥០​%​ ជួប​ហានិភ័យ​​​ជំងឺ​ធាត់​​​ខ្លាំង​ បើ​ធៀប​ទៅ​នឹង​​អ្នក​​ពុំ​សូវ​​​​​​​មាន​ចំណូល​ទិញ​តាម​វិធី​​នេះ​។

ការ​​សិក្សា ផ្អែក​លើ​ទិន្នន័យ​ ១​៦.០០០​​គ្រួសារ ​នៅ​អង់គ្លេស​ បាន​បង្ហាញ​ថា​ ក្នុង​មួយគ្រួសារ​យ៉ាង​តិច​​មាន​​អាហារ​ជា​ទំនិញ​ចុះ​ថ្លៃ​​ ១ ​ពេល​ក្នុង​ចំណោម​​អាហារ​ទាំង​បី​​ពេល​ ហើយ​​អាហារ​ទាំង​នោះ​ ភាគ​ច្រើន​ជា​ទំនិញ​ដាក់​លក់​ចុះ​ថ្លៃ​មក​ពី​ផ្សារ​ទំនើប​។

ចំពោះ​អាហារ​ដាក់​លក់​ចុះ​ថ្លៃ ​សុទ្ធ​សឹង​តែ​ផ្តល់​ផល​មិន​ល្អ​ដល់​សុខភាព​ តួ​យ៉ាង​ដូច​ជា​ ​អាហារ​បំពង ពោត​លីង សូកូឡា​ និង​អាហារហឹរ​ជា​ដើម​។ សម្រាប់​អ្នក​​ចូល​ចិត្ត​ទិញ​ទំនិញ​ខាង​លើ​ចន្លោះ ៤០-៨០ ភាគរយ មាន​ហានិភ័យ​ខ្ពស់​ដល់​ទៅ ​៥៤​% ​អាច​កើត​ជំងឺ​ធាត់​​ បើធៀប​នឹង​អ្នក​​ទិញ​​ទំនិញ​ចុះថ្លៃត្រឹម ២០​ ភាគរយ​។

ការ​សិក្សា​​ខាង​លើ គឺ​បាន​ធ្វើ​ឡើង​ទៅ​តាម​​មតិ​យោបល់​ពី​រដ្ឋាភិបាល​​អង់គ្លេស ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​បិទ​​ កម្មវិធី​​​ទិញ​ ១​ ថែម​ ១ ទៅ​លើ​​អាហារ​​​គ្មាន​ប្រយោជន៍​ចំពោះ​សុខភាព​ ដែល​ជា​យុទ្ធសាស្រ្ត​ប្រឆាំង​កំណើន​ជំងឺ​ធាត់ ​ជា​ពិសេស​លើ​ក្មេង​ៗ​។

អត្ថបទពាក់ព័ន្ធ៖

បើ​តាម​លោក Alison Cox នាយក​​​ផ្នែក​ស្រាវជ្រាវ​ប្រឆាំង​ជំងឺ​មហារីក​ នៃ​មូលនិធិ​មជ្ឈមណ្ឌល​ស្រាវជ្រា វ​​ជំងឺ​មហារីក​​ ចក្រភព​អង់គ្លេស​​ បាន​និយាយ​ថា​ “រដ្ឋាភិបាល ​បាន​ស្នើ​សុំ​ឲ្យ​បិទ​​​ការ​ដាក់​លក់​ចុះ​ថ្លៃ​លើ​អាហារ​​​​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព​ត្រឹម​ម៉ោង​ ៩​ យប់​។ នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​កាន់​​ការ​ប្រឆាំង​នឹង​ជំងឺ​ធាត់​។ សម្រាប់​ពេល​នេះ ​​ពួក​យើង​ចង់​ឃើញ​​បម្រាម​​ទៅ​លើ​​ការ​ដាក់​ស្លាក​លក់​ចុះ​ថ្លៃ​លើ​​អាហារ​គ្មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ក៏​ដូច​ជា​ភេសជ្ជៈ​មួយ​ចំនួន​ផង​ដែរ ​ជា​ពិសេស​​​ក្បែរ​កន្លែង​គិត​លុយ។ ហើយ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ឲ្យ​​គ្រួសារ​ទាំង​មូល​ជ្រើស​រើស​ជម្រើស​ល្អ​សម្រាប់​សុខភាព​វិញ​’។

នៅ​អង់គ្លេស ​​ក្មេង​​ម្នាក់​ក្នុង​ចំណោម​ ៥​នាក់ មាន​បញ្ហា​ឡើង​ទំងន់​ ឬ​ធាត់​ខ្លាំង​​​ ពេល​ពួក​គេ​​រៀន​​បឋម​សិក្សា ហើយ​ចំនួន​នេះ​កើនឡើង​ត្រី​គុណ នៅ​ពេល​គេ​ចប់​បឋម​សិក្សា​។

ការ​សិក្សា​​​រក​ឃើញ​ដែរ​ ភាព​ធាត់​ខ្លាំង​ ឬ​ជំងឺ​ធាត់​ខ្លាំង​អាច​បង្កើន​ហានិភ័យ​​ជំងឺ​មហារីក​ប្រមាណ ​១៣ ​ប្រភេទ​ផ្សេង​ៗ​គ្នា ​រួម​ទាំង​​ជំងឺ​មហារីក​ពោះ​វៀន និង​មហារីក​សុដន់៕​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://news.yahoo.com/supermarket-shoppers-buy-lots-foods-000100615.html

កំណែ​ប្រែបច្ចុប្បន្ន

30/03/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Mar 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម