backup og meta

ស្ត្រីដ៏អស្ចារ្យលើលោក មាន​ហ្សែន​​មិនចេះ​​ឈឺ​ចាប់​

ស្ត្រីដ៏អស្ចារ្យលើលោក មាន​ហ្សែន​​មិនចេះ​​ឈឺ​ចាប់​

អ្នក​ស្រី​ Jo Cameron អាច​ដឹង​ថា​ស្បែកគាត់ឆេះ​រលាក​ ​តាម​រយៈ​​ធុំ​ក្លិន​ឈ្ងៀម​​ប៉ុណ្ណោះ​ ប៉ុន្តែ​បែរ​ជា​គ្មាន​ការ​ឈឺ​ចាប់​បន្តិច។ ជា​ធម្មតា​ ​ស្រ្តីចំណាស់​​ជន​ជាតិ​​ស្កុតឡែនរូប​នេះ តែង​ប្រហែសធ្វើ​ឲ្យ​ដៃខ្លួនឯង​រលាក​ដោយ​អចេតនា ព្រោះ​តែ​គ្មាន​ដឹង​ការ​ឈឺ​ ហើយ​ករណី​នេះ ត្រូវ​គេ​ជឿ​ថា លោក​ស្រីមាន​បម្រែ​បម្រួល​ហ្សែន​កម្រ​មួយ ធ្វើ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​នោះឡើយ​។

តាម​សារព័ត៌មាន​ BBC របស់​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ Cameron ជា​មនុស្ស​​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ ២នាក់ ​ប៉ុណ្ណោះ​លើ​ផែន​ដី មានបម្រែ​បម្រួល​ហ្សែនយ៉ាង​កម្របំផុត​។ មាន​ន័យ​ថា អ្នក​ស្រី​ស្ទើរ​តែ​​គ្មាន​អារម្មណ៍​ឈឺ​ចាប់​ និង​មិន​ដែល​មាន​អារម្មណ៍​​​ព្រួយ​បារម្ភ​ ឬ​ខ្លាច​នោះ​ទេ​។

អ្វី​ចម្លែក​​នោះ​​ Jo Cameron ពុំ​បាន​ដឹង​នោះ​ទេ រហូត​ដល់​​​អាយុ ​៦៥​ឆ្នាំ​ ទើប​​ដឹង​ថា​​ខ្លួនមាន​ភាព​ខុស​ប្លែក​យ៉ាង​កម្រ​។ អ្វី​​បាន​ប្រាប់​ទៅ​នាង​ឲ្យ​ដឹង​ពី​​ភាព​ចម្លែក​នោះ​គឺ នៅ​​ក្រោយ​ពេល​អ្នក​ស្រី​ឆ្លង​កាត់​ការ​វះ​កាត់​​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ តែ​​​នាង​ពុំ​ត្រូវ​ការ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ហើយ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ភ្ញាក់​ផ្អើល​ផង​ដែរ​។

ក្រោយ​ពី​ជួប​រឿង​ខាង​លើ​នេះ គ្រូ​ពេទ្យ​ឯកទេស​ខាង​​​​ថ្នាំ​សណ្ដុំ​ លោក​វេជ្ជបណ្ឌិត​ Devjit Srivastava បាន​បញ្ជូន​អ្នក​ស្រី Cameron ទៅ​​ក្រុម​គ្រូ​ពេទ្យ​​ជំនាញ​​ខាង​ហ្សែនណេទិក​ នៅ​សាកល​​វិទ្យាល័យ​ College London និង​សាកលវិទ្យាល័យ​ Oxford។ ក្រោយ​ពី​ធ្វើ​តេស្ត​ បាន​បង្ហាញ​ថា​ អ្នក​ស្រី​ពិត​ជា​មាន​ហ្សែន​​កម្រ​ ​មាន​ន័យ​ថា​នាង​គ្មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​មនុស្ស​ធម្មតាទេ។

ចំពោះ​ករណី ​​ក្រុម​អ្នក​ស្រាវជ្រាវកំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ស្រី ​Cameron សម្រាប់​​សិក្សា​ផ្នែក​វេជ្ជសាស្រ្ត​ ពាក់​ព័ន្ធហ្សែន​អ្នក​ស្រី​ អាច​ជួយ​ដល់​ករណី​មនុស្ស​​រង​គ្រោះ​មួយ​ចំនួន​បាន​ដែរ​ឬ​យ៉ាង​ណា? ​​ក្រុម​អ្នក​ស្រាវជ្រាវ​ ជឿ​ថា អាច​នឹង​មាន​មនុស្ស​ជា​ច្រើន​ទៀត​​ ដែល​មាន​ដូច​ករណី​បែបនេះ។

ស្ត្រីមានហ្សែនមិនចេះឈឺចាប់

ផ្ទុយ​ពី​ករណី​នេះ ​វេជ្ជបណ្ឌិត​ Devjit Srivastava ក៏លើក​ឡើងថា “​អ្នក​ជំងឺម្នាក់ ​ក្នុង​ចំណោម​ពីរ​នាក់​ នៅ​តែ​ជួប​បញ្ហា​​ឈឺ​ចុក​ចាប់​ខ្លាំង​​ ក្រោយ​វះ​កាត់​ បើ​ទោះ​បី​ទទួល​បាន​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់ និង​​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​​ក៏​ដោយ​។ ​

លោកបន្តថា ៖ «ករណី​ពាក់​ព័ន្ធ​នឹង​ហ្សែន​ខាង​លើ អាចប្រើ​ដើម្បី​សិក្សា​​ ឆ្ពោះ​ទៅ​​រក​វិធី​​បំបាត់​ការឈឺ​ចាប់​ក្រោយ​​វះ​កាត់ និង​អាច​ជួយ​ឲ្យ​របួស​ឆាប់​ជា​សះ​ស្បើយ​។ ​យើង​ក៏​សង្ឃឹម​ថា​នឹង​អាច​ជួយ​​អ្នក​ជំងឺ​ ប្រមាណ ​៣៣០​លាន​នាក់​ ដែល​ត្រូវ​ការ​ព្យាបាលដោយ​វះ​កាត់​ទូ​ទាំង​ពិភព​លោក ក្នុង​មួយ​ឆ្នាំ​ៗ​»។ ​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/uk-scotland-highlands-islands-47719718

កំណែ​ប្រែបច្ចុប្បន្ន

03/08/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទ​ពាក់ព័ន្ធ

បម្រែបម្រួលហ្សែនគភ៌ក្នុងផ្ទៃ មានទំនាក់ទំនងជាមួយអាហារយើងញ៉ាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម