backup og meta

​​កញ្រ្ជឹល កំពុង​អុកឡុក​​អាមេរិក ​ ដល់​ទៅ ១៥​រដ្ឋ

​​កញ្រ្ជឹល កំពុង​អុកឡុក​​អាមេរិក ​ ដល់​ទៅ ១៥​រដ្ឋ

ជំងឺ​កញ្រ្ជឹល ៣៨៧​ករណី ត្រូវបាន​បញ្ជាក់​ថា បាន​កើតមាន​នៅ​ក្នុង​រដ្ឋ​ចំនួន ១៥ របស់​សហរដ្ឋអាមេរិក គិតពី​ថ្ងៃ​ទី១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៩​។ នេះបើតាម​មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​បង្ការ​ជំងឺ​ប្រទេស​នេះ។

នេះគឺជា​តួលេខ​ករណី​ជំងឺ​កញ្រ្ជឹល​ច្រើនជាងគេ​លំដាប់ទី២ ត្រូវបាន​រាយការណ៍​នៅ​សហរដ្ឋអាមេរិក ចាប់តាំង​ពី​ជំងឺ​កញ្រ្ជឹល ត្រូវបាន​ប្រកាស លុបបំបាត់​នៅ​ឆ្នាំ​២០០០។ តួលេខ​ករណី​ជំងឺ​កញ្រ្ជឹល​ច្រើនជាងគេ ត្រូវបាន​រាយការណ៍​នៅ​ឆ្នាំ​២០១៤ ដោយ​មាន​ចំនួន ៦៦៧​ករណី។

កញ្ជ្រឹល ជា​ជំងឺ​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់​មួយ ដោយ​វីរុស ដែល​អាច​រីករាលដាល​តាមរយៈ​ខ្យល់ នៅពេល​អ្នក​មាន​ផ្ទុក​ជំងឺ​នេះ ក្អក ឬ​កណ្ដាស់ ឬ​ប្រសិនបើ​មនុស្ស​ម្នាក់​ចូល​ទៅ​ជជែក​ដោយ​ផ្ទាល់ ឬ​ចម្លងមេរោគ តាមរយៈ​ការប៉ះ​របស់របរ ឬ​ផ្ទៃណាមួយ​ដូចគ្នា។

រដ្ឋ ដែលបាន​រាយការណ៍​ថា មាន​ករណី​ជំងឺ​កញ្រ្ជឹល មាន​ដូចជា រដ្ឋ Arizona, California, Colorado, Connecticut, Georgia, Illinois, Kentucky, Michigan, Missouri, New Hampshire, New Jersey, New York, Oregon, Texas និង Washington

មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា ការ​ផ្ទុះ​ជំងឺ​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកដំណើរ ដែល​នាំ​ជំងឺ​នេះចូលមក​ក្នុង​សហរដ្ឋអាមេរិក ដោយមកពី​ប្រទេស​ផ្សេងទៀត ដូចជា​ប្រទេស​អ៊ីស្រាអែល អ៊ុយក្រែន និង​ហ្វីលីពីន ដែល​ជា​កន្លែង​មាន​ជំងឺ​កញ្រ្ជឹល កំពុង​ផ្ទុះឡើង។

អត្ថបទពាក់ព័ន្ធ៖

កាលពី​សប្ដាហ៍​មុន ក្នុង​ការ​ខិតខំ​រារាំង​ការ​ផ្ទុះឡើង​ជំងឺ​កញ្រ្ជឹល ដែល​បាន​កើតឡើង​ចាប់តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៨ តំបន់ Rockland ក្នុង​ទីក្រុង New York បាន​ចេញបម្រាម ហាម​អ្នក​ពុំ​ទទួល​បាន​វាក់សាំង ក្រោមអាយុ ១៨​ឆ្នាំ ចេញទៅ​ទីសាធារណៈ។ គិតត្រឹម​ថ្ងៃទី២៩ ខែ​មីនា ឆ្នាំ២០១៩ តំបន់ Rockland បាន​រាយការណ៍​ថា មាន​ជំងឺ​កញ្រ្ជឹល​ចំនួន ១៥៣​ករណី។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ មាន​ជំងឺ​កញ្រ្ជឹល​សរុប​ចំនួន ៣៧២​ករណី។ ក្នុង​នោះ មាន​មនុស្ស ៨២​នាក់ បាន​នាំជំងឺ​នេះ ពីប្រទេស​ផ្សេងៗ ចូលទៅ​ក្នុង​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៨។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/04/01/health/measles-total-cases-us-cdc/index.html

កំណែ​ប្រែបច្ចុប្បន្ន

02/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម