ស្រីៗក្នុងវ័យបន្តពូជចៀសមិនផុតពីរឿងធ្លាក់សនោះទេ ដែលសធ្លាក់មកនេះមានតួនាទីផលិតទឹកអំបិល ធ្វើឲ្យទ្វារមាសមានសំណើម និងបាក់តេរីល្អ ការពារទ្វារមាសពីជំងឺ ឬបាក់តេរីអាក្រក់មួយចំនួន។
ធ្លាក់សធម្មជាតិ ជាការធ្លាក់សដែលតែងកើតមានអំឡុងមុន ឬក្រោយវដ្តរដូវរបស់ស្រីៗយើង។ វាមានសភាពរាវថ្លា គ្មានពណ៌ គ្មានក្លិន មិនតម្រូវឲ្យមានការព្យាបាលអ្វីទាំងអស់ ត្រឹមតែអនាម័យខ្លួនប្រាណ និងសម្លៀកបំពាក់ប៉ុណ្ណោះ។ នេះបើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
ទោះយ៉ាងស្រីៗយើងមួយចំនួនមានជំងឺធ្លាក់សរ៉ាំរ៉ៃជាប់រហូត ដែលសនោះធ្លាក់ដុំៗ មានក្លិនឆ្អាប ឬស្អុយ ពណ៌លឿង ឬបៃតង បង្កការរមាស់នៅទ្វារមាស។ លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងថា ស្រីៗយើងមានជំងឺធ្លាក់សប្រភេទនេះ បណ្តាលមកពីកត្តាច្រើនយ៉ាង៖
– កង្វះអនាម័យទ្វារមាស និងខោក្នុង
– ស្លៀកខោរឹបខ្លាំងយូរពេក
– ការប្រែប្រួលអ័រម៉ូន
– ការប្រើថ្នាំ ឬព្យាបាលមិនត្រឹមត្រូវ
– ការប្រើផលិតផលសម្អាតទ្វារមាសផ្តេសផ្តាស
– ការឆ្លងជំងឺកាមរោគពីដៃគូ។
ករណីដែលស្រីៗគ្នាយើងមានធ្លាក់សប្រភេទខាងលើនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលឲ្យទាន់ពេល បើសិនជាទុកយូរអាចធ្វើឲ្យរលាកអាងត្រគាក មានខ្ទុះ ឈានរលាកដៃស្បូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]