backup og meta

បើមានថ្នាំ​ពន្យារ​កំណើត ប្រុសៗ​ព្រម​លេបអត់?

បើមានថ្នាំ​ពន្យារ​កំណើត ប្រុសៗ​ព្រម​លេបអត់?

ក្រុមអ្នកស្រាវជ្រាវបាន​ផលិត​ថ្នាំ​ពន្យារ​កំណើត​សម្រាប់​ប្រុសៗ បើ​ទោះ​មិន​ទាន់​ដាក់​លក់​លើ​ទៅ​ផ្សារ​ក្តី ប៉ុន្តែ​តាម​ការ​សិក្សា​ថ្នាំ​នេះ ពិតជា​មាន​ប្រសិទ្ធភាព មាន​ផលប៉ះពាល់តិចតួច​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខំ​ចំណាយ​ពេល​សិក្សា​លើ​រឿង​នេះ​ចង់​ដឹង​បំផុត តើ​ប្រុសៗ​ព្រម​ផឹក​ថ្នាំ​ពន្យា​រកំណើតអត់?

ថ្នាំពន្យារ​កំណើតសម្រាប់​ប្រុសៗ​ ត្រូវ​គេ​ឲ្យឈ្មោះ​ថា Dimethandrolone Undecanoate មានមុខងារ​កាត់បន្ថយ​កម្រិត​អ័រម៉ូន ឲ្យនៅចំនួន​ទាប​ រារាំង​ការផលិត​មេជីវិត​ឈ្មោល។ ថ្នាំគ្រាប់នេះ ត្រូវលេប ១​ គ្រាប់/​ថ្ងៃ ហើយ​ការ​សិក្សាថ្មីៗ​នេះ បង្ហាញ​ថា ថ្នាំពន្យា​រកំណើត​ប្រុសៗ មាន​ផលប៉ះពាល់​តិចតួច​បំផុត។

តាម​ការបញ្ជាក់ពីវេជ្ជបណ្ឌិត Stephanie Page សាស្រ្ដាចារ្យ​ឱសថសាស្រ្តនៅ​សាលាឱសថ​នៃ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន និង​ជា​អ្នកអង្កេត​ការសិក្សា សម្រាប់មុខងារ​ផ្លូវភេទ និង​ចំណង់ផ្លូវភេទ រវាង​ប្រុសៗ​ដែល​បាន​កំពុង​លេបថ្នាំ និង​មិនលេបថ្នាំ​ គឺ​មិន​មាន​អ្វី​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់​ទេ។

សម្រាប់​សំណួរ តើ​ប្រុសៗ​ព្រម​លេប​ថ្នាំ​ពន្យារ​កំណើត​អត់? តាមរយៈ​ការ​ស្ទង់មតិ​លើគេហទំព័រ Healthline អំឡុង​ឆ្នាំ ២០១៨ បង្ហាញ​ថា ​ប្រុសៗ​ជាច្រើន មិន​ចង់​លេប​ថ្នាំ​នេះទេ ប៉ុន្ដែដោយ​សារ​ទម្លាប់​សង្គមផ្សេងៗកំពុងមាន​ការប្រែប្រួល ហេតុ​នេះ​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿថា ប្រុសៗ​ទាំង​អស់នឹង​ផ្លាស់​ប្តូរទស្សនៈ​របស់​ខ្លួន​ទៅ​លើ​ថ្នាំ​នេះ។

នេះជាការពិត ដោយ​ក្មេងៗ​ជំនាន់ក្រោយ គួរក្រឡេក​មើល​​ទំនួល​ខុសត្រូវ ពាក់​ព័ន្ធ​រឿងពន្យារ​កំណើត ដែល​ជាការ​ចែក​រំលែក​ទុក្ខ​លំបាក​ពី​មនុស្ស​ស្រីមួយ​ចំណែក ហើយក៏​ជា​ផ្នែក​មួយ​សម្រាប់​រៀប​ចំ​ផែន​ការ​កសាង​គ្រួសារ​ដូចគ្នា។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Stephanie Page សង្ឈឹម​ថា ថ្នាំ​នេះ អត្រា​ទទួល​ស្គាល់ និង​ស្ម័គ្រ​ចិត្ត​ព្រម​លេប​ថ្នាំ​ពន្យារ​កំណើត​របស់​ប្រុសៗ អាច​នឹង​កើន​ឡើង​ខ្ពស់ ហើយ​ជម្រើសផ្សេង​ទៀតសម្រាប់​ការ​ពន្យារ​កំណើត គួរតែមាន​សម្រាប់​បុរស​ដូចគ្នា។

វេជ្ជ​បណ្ឌិត​រូប​នេះ បញ្ជាក់ថា ដោយ​សារ​បញ្ហា​សុខ​ភាព ស្រីៗ​មួយ​ចំនួនមិន​អាច​ផឹកថ្នាំពន្យារ​កំណើត​បាន​ ហេតុនេះ​ប្រុសៗ​គួរតែ​ចូលរួម​ការ​ពន្យារ​កំណើត ជំនួស​ស្រីៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health-news/will-men-use-new-male-birth-control-pill#1

កំណែ​ប្រែបច្ចុប្បន្ន

05/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 05, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម