អ្នកជក់បារីអេឡិចត្រូនិក ឬ E-Cigarette អាចប្រកាច់ ឬវង្វេងស្មារតីមិនដឹងខ្លួន។
សារព័ត៌មាន Reuters បានឲ្យដឹងថា ទិន្នន័យពីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវអាមេរិក បានរកឃើញករណីអាការៈរោគវង្វេងស្វារតី ចំនួន ៣៥ករណី បន្ទាប់ពីធ្វើការតាមដានលើអ្នកជក់ E-Cigarette ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ដើមឆ្នាំ២០១៩នេះ។
យ៉ាងណាមិញ ទីភ្នាក់ងារសុខភាពអាមេរិកខាងលើដដែលបានបង្ហាញត្រឹមតែជាការព្រមានប៉ុណ្ណោះពោលគឺការស្រាវជ្រាវអំពីទំនាក់ទំនងអំពីអាការៈប្រកាច់ ទៅនឹងអ្នកជក់បារី E-Cigarette នឹងធ្វើឡើងជាបន្តបន្ទាប់ដើម្បីបញ្ជាក់។
គួររំឮកដែរថា បារី E-Cigarette ផ្ទុកសារធាតុរាវជាច្រើនដើម្បីឲ្យអ្នកប្រើប្រាស់ផ្តោតលើផ្សែងសប្បនិម្មិតដែលអាចមាន ឬគ្មានជាតិនីកូទីន។ ប្រសិនបើលេបចូលនូវសារធាតុរាវនោះ នឹងបង្កផលវិបាកខ្លាំងដូចជាធ្វើឲ្យពុល ក្អួតចង្អោរ បែកញើស វិលមុខ ញ័រសាច់ជាដើម។ នេះបើតាមការបង្ហាញរបស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវសារធាតុពុលរបស់សហរដ្ឋអាមេរិក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]