backup og meta

ផ្កាស្បូន​​មក​​អី ព្យាបាល​ជា​ហើយ​អាច​កើត​​ឡើង​វិញ​ទេ?

ផ្កាស្បូន​​មក​​អី ព្យាបាល​ជា​ហើយ​អាច​កើត​​ឡើង​វិញ​ទេ?

ផ្កាស្បូន មិនមែន​ជា​ជំងឺ​មហារីក​ទេ តែជា​ជំងឺ​​ម្យ៉ាង​ដែល​​បណ្តាល​មក​ពី​ការ​បញ្ចេញ​ក្រពេញ​ញើស​ច្រើន​លើសលុប ​លេច​​ចេញ​​ជា​ដុំ​​ស​តូចៗ ឧស្សាហ៍​កើត​លើ​មនុស្ស​ពេញ​វ័យទាំង​ប្រុស​ទាំង​ស្រី នៅ​ផ្ទៃ​មុខ ពិសេស​​នៅ​ក្រោម​ភ្នែក និង​ត្របក​ភ្នែក។ ត្បិត​ជំងឺ​នេះ​មិន​សូវ​មាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ធ្ងន់ធ្ងរ​ពិតមែន តែ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​ស្បែក​មុខ ពិសេស​ស្រីៗ​តែ​ម្តង។
១- មូលហេតុ​កើត​ជំងឺ​ផ្កា​ស្បូន
ជំងឺ​ផ្កា​ស្បូន​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ក្នុង​នោះ​មាន​កត្តា​រួម​ផ្សំ​មួយចំនួន​ដែល​អាច​ឲ្យ​យើង​កើត​ជំងឺ​ផ្កាស្បូន ដូចជា ការបញ្ចេញក្រពេញញើសច្រើនលើសលុប និងកត្តាតំណពូជ។ នេះបើតាមការលោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ។
វេជ្ជបណ្ឌិត ហេង យូសេង ពន្យល់ពីផលប៉ះពាល់ឡេលាយ
វេជ្ជបណ្ឌិត ហេង យូសេង
២- ការ​ព្យាបាល​ជំងឺ​ផ្កា​ស្បូន
ជំងឺ​ផ្កា​ស្បូន​មិន​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​បាន​នោះ កាលណា​យើង​ញេច​នោះ​ផ្កា​ស្បូន​រឹត​តែ​រាល​ដាល​ខ្លាំង​ឡើង។ មាន​វិធី ២ យ៉ាង​ដែល​គ្រូពេទ្យ​សើ​ស្បែក​យក​ព្យាបាល​អ្នក​ជំងឺ​ផ្កាស្បូន អាស្រ័យ​ទៅ​តាម​ស្ថានភាព​ជំងឺ​នីមួយៗ ដែល​ក្នុង​នោះ​មាន​ការ​កោស​កោសិកា​ចេញ​ពី​ក្នុង​ស្បែក និង​ការ​បាញ់​កាំរស្មី ។ ក្រោយ​ទទួល​ការ​ព្យាបាល​រួច អ្នក​កើត​ជំងឺ​ផ្កា​ស្បូន​មួយ​ចំនួន​អាច​កើត​ជំងឺ​នេះ​សារ​ជាថ្មី ហើយ​ក៏​មិនមាន​វិធី​ការពារ​មិន​ឲ្យ​កើត​ជំងឺ​ផ្កាស្បូន​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង។
អត្ថបទពាក់ព័ន្ធ៖ កើត​មុន តិច​រពឹសដៃកេះ​ញេច ប្រយ័ត្ន​មុខ​កែ​លែង​ឡើង
ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម