ជប៉ុន ដែលត្រូវចាត់ទុកជាប្រទេស មានឧស្សាហកម្មភាពយន្តសិច ធំបំផុតមួយលើពិភពលោក បែរជាកំពុងប្រឈមមុខជាមួយកំណើន ពលរដ្ឋគ្មានបទពិសោធន៍រឿងលើគ្រែទៅវិញ ដោយការសិក្សាថ្មី បង្ហាញថា ជនជាតិជប៉ុន ១/១០ នាក់ នៅវ័យ ៣០ឆ្នាំ ពុំធ្លាប់រួមភេទទាល់តែសោះ ខណៈតួលេខមនុស្សពេញវ័យ គ្មានបទពិសោធន៍រួមភេទ ក៏កំពុងកើនឡើងផងដែរ។
ការសិក្សានេះ យោងលើទិន្នន័យពីអង្គភាពជាតិបង្កកំណើត របស់ប្រទេសនេះ ធ្វើឡើងចន្លោះឆ្នាំ ១៩៨៧-២០១៥ និងត្រួតពិនិត្យដោយក្រសួងសុខាភិបាលជប៉ុន បង្ហាញថា នៅឆ្នាំ២០១៥ ស្រីៗជនជាតិជប៉ុន ១១,៩% អាយុពី ៣០-៣៤ ឆ្នាំ និងប្រុសៗ ១២,៧% អាយុពី ៣០-៣៤ ឆ្នាំ ពុំមានបទពិសោធន៍រួមភេទនោះទេ។ ចំណែកនៅចន្លោះអាយុពី ៣៥-៣៩ឆ្នាំ ស្រីៗ មាន ៨,៩% និងប្រុសៗ មាន ៩,៥ ភាគរយ។
រីឯការសិក្សានៃអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ តូក្យូ ធ្វើឡើងនៅឆ្នាំ ២០១៥ លើមនុស្សពេញវ័យអាយុចន្លោះពី ១៨-៣៩ ឆ្នាំ រកឃើញថា ប្រុសៗប្រមាណ ២៥% និងស្រីៗប្រមាណ ២៥% ពុំធ្លាប់រួមភេទទាល់តែសោះ ហើយលទ្ធផលនេះ ទំនងបង្កការព្រួយបារម្ភដល់រដ្ឋាភិបាលជប៉ុន ជាមួយអត្រាធ្លាក់ចុះចំនួនប្រជាជន និងអត្រាបង្កកំណើតក្នុងកម្រិតទាប។
ក្នុងការសិក្សាមួយទៀត ពាក់ព័ន្ធទំនាក់ទំនង រវាងការរួមភេទ និងលុយ រកឃើញថា ប្រុសៗអាចនឹងមានទំនោរទទួលបានបទពិសោធន៍រួមភេទច្រើនជាងនេះ បើសិនជាពួកគេមានការងារពេញម៉ោង។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលជប៉ុន បានដោះស្រាយដោយផ្ដល់ការលើកទឹកចិត្តបង្កកំណើត និងជួយគាំទ្រដល់ម៉ាក់ៗ កំពុងមមាញឺកបំពេញការងារប្រចាំថ្ងៃថែមទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ធ្វើរឿងក្ដៅសាច់ សុខភាពកាន់តែល្អខ្លាំង
- ជំងឺនេះ ធ្វើឲ្យអារម្មណ៍ផ្លូវភេទយើងចុះខ្សោយ អត់ដឹងមូលហេតុ
ក្រុមអ្នកស្រាវជ្រាវ បញ្ជាក់ថា ស្ថានភាពបុគ្គលម្នាក់ៗ ដែលមិនធ្លាប់រួមភេទ គឺដោយសារការពិបាកស្វែងរកដៃគូរ ហើយនេះប្រហែលត្រូវពិចារណាទៅក្នុងគោលនយោបាយនាពេលខាងមុខ ក្នុងគោលដៅបង្កើនអាត្រាបង្កកំណើត។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវ កត់សម្គាល់ថា សកម្មភាពផ្លូវភេទ ប្រហែលមិនមែនជាអាទិភាពសម្រាប់មនុស្សគ្រប់គ្នានោះទេ ខណៈក្រុមអ្នកចូលរួមក្នុងការស្ទង់មតិ មានវ័យលើសពី ២៥ឆ្នាំ អះអាងថា កង្វះបទពិសោធន៍រួមភេទ គឺជាមូលហេតុចម្បង ដោយសារការមិនស្ម័គ្រចិត្ត ហើយភាគច្រើនរំពឹងទទួលបទពិសោធន៍នេះ ក្រោយរៀបការប៉ុណ្ណោះ។
លោក ភីតធើរ យូដា សាស្ត្រចារ្យផ្នែកអេពីដេមីសាស្ត្រ នៃសាកលវិទ្យាល័យ តូក្យូ និងជាប្រធានដឹកនាំការសិក្សានេះ លើកឡើងថា អសកម្មភាពផ្លូវភេទ ឬគ្មានបទពិសោធន៍ មិនមែនជារឿងថ្មី ជារឿងគួរឲ្យអស់សំណើចទេ ប៉ុន្តែវាបែរជារឿងសំខាន់ និងគួរឲ្យបារម្ភបំផុតសម្រាប់មនុស្សគ្រប់គ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]