backup og meta

ពលរដ្ឋ​អូស្ត្រាលី​រាប់​ពាន់​នាក់ អាច​នឹង​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ

ពលរដ្ឋ​អូស្ត្រាលី​រាប់​ពាន់​នាក់ អាច​នឹង​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តាសាយ

អ្នកជំនាញ ព្រមាន​ពី​ករណី​មនុស្ស​រាប់​ពាន់​នាក់អាច​នឹង​ស្លាប់ ក្រោយអូស្រ្ដាលីកំពុង​ប្រឈម​មុខ​ខ្លាំង​ជាមួយ​ការ​ផ្ទុះ​ឡើង​ជំងឺ​គ្រុន​ផ្តាសាយ ដោយពលរដ្ឋជិត ២៧.០០០​នាក់ នៅ​ដើមឆ្នាំ ​២០១៩ បាន​ឆ្លង​មេរោគ​ផ្តាសាយ ហើយ​ត្រឹមមីនា មាន​តួលេខ​អ្នក​កើត​ផ្ដាសាយ រហូត​ដល់ ១​០.០០០នាក់។ ។

អង្គការបង្ការការពារជំងឺ​ផ្តាសាយ​ប្រទេស​អូស្ត្រាលី Immunisation Coalition បញ្ជាក់ថា រដូវ​ផ្ដាសាយ​ឆ្នាំ​នេះ គឺធ្ងន់ធ្ងរខ្លាំង​ជាង​ឆ្នាំ​មុនៗ ដោយ​សារ​ពលរដ្ឋ​ជាច្រើនស​ពុំបាន​ទទួល​វ៉ាក់សាំង កាលពី​ឆ្នាំ​កន្លងទៅ។ អង្គការ​នេះ បាន​ព្រមាន​ថា ជំងឺ​ផ្ដាសាយ អាចនឹង​សម្លាប់​មនុស្ស យ៉ាងតិច ៤​ពាន់​នាក់ នៅ​ឆ្នាំ​ ២០១៩ នេះ។

កាលពី​ឆ្នាំ ២០១៨ ជំងឺ​ផ្ដាសាយ ពុំផ្ទុះឡើង​ខ្លាំង​នោះទេ នាំ​ឲ្យ​អាជ្ញាធរ មិន​បាន​បង្កើត​ផែន​ការ​បង្ការ​ឲ្យ​បាន​​គ្រប់គ្រាន់​នៅ​ក្នុង​សហគមន៍​ ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ងាយ​ឆ្លង​ជំងឺ​ផ្ដាយ​។ ពលរដ្ឋអូស្រ្ដាលី​ជាច្រើន បាន​ឆ្លង​មេរោគ​ផ្តាសាយ បន្ទាប់​ពី​ទៅ​កម្សាន្ដ​នៅ​តំបន់ Hemisphere ខាងជើង អំឡុង​ថ្ងៃ​សម្រាក ខណៈ​តំបន់នោះ ត្រជាក់​គ្រប់រដូវ។

ជាមួយ​គ្នានេះដែរ ជំងឺ​ផ្ដាសាយ ចម្លងទៅ​ក្នុង​សហគមន៍​តាមរយៈ​សិស្ស​បឋមសិក្សា ដែល​មាន​ផ្ទុក​វីរុស​នេះ។ ក្នុង​នោះ អត្រា​ជំងឺផ្ដាសាយ កើនឡើង​លើ​សិស្ស​បឋម​សិក្សា ថ្នាក់​ទី១ និង​ទី ២ ហើយតំបន់ New South Wales, Victoria, Queensland និង South Australia រង​ការ​ប៉ះពាល់​អាក្រក់​ជាងគេ ។

ប្រធាន​អង្គការ Immunisation Coalition លើកឡើង​ថា ពលរដ្ឋ​មើលស្រាល​វីរុស​ផ្ដាសាយ និង​គេច​វេស​ពុំ​ទៅ​ទទួល​វ៉ាក់សាំងការពារ​នោះឡើង ប៉ុន្តែ​ជាក់​ស្តែង​ជំងឺនេះ គឺ​មាន​ភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ជាពិសេស​ចំពោះក្មេងៗ និង​មនុស្ស​ចាស់។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/news/article-6909797/Hospitals-brace-horror-flu-season-expected-kill-4-000-people.html?ito=social-facebook&fbclid=IwAR09-sgheHWK3krH9QthIDPU2SNEQyz8gH_uijFnH06kai0u6q9809PxjlI&fbclid=IwAR0RYaUG6lQ1ABq510JCQrAeekzwtN5cddnZS_C5yCDykkVo_5t5L_Kcj14

កំណែ​ប្រែបច្ចុប្បន្ន

12/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សញ្ញាព្រមាននៃបបូរមាត់ អាចបញ្ជាក់ពីបញ្ហាសុខភាព គ្នាយើងគួរដឹង!

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 12, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម