backup og meta

​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា

​ដឹង​ពី​ប្រភេទ​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​សិន ​ចាំ​សម្រេចចិត្ត​ចាក់​មួយ​ណា

សម្រាប់​ម៉ាក់​ប៉ា​ឥឡូវ​នេះ មាន​ការ​យល់​ដឹង​ពី​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ច្រើន ហើយ​ក៏​នាំ​កូន​ស្រី​ៗ ទៅ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ច្រើន​ជាង​​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ។ នេះ​បើ​តាម​ លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​ប្រាប់​មក Helloគ្រូពេទ្យ

ទន្ទឹម​នឹង​ការ​យល់​ដឹង​ពី​ជំងឺ​ដ៏​គ្រោះថ្នាក់​មួយ​នេះ យើង​ក៏​គួរតែ​ដឹង​ពី​ប្រភេទ​ថ្នាំ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ផង​ដែរ ថា​តើ​មាន​ប៉ុន្មាន​ជម្រើស និង​មាន​ប្រសិទ្ធភាព​ខុស​គ្នា​យ៉ាង​ដូច​ម្ដេច​ខ្លះ? លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ “នៅ​លើ​ពិភពលោក​មាន​វ៉ាក់សាំង​ពីរ​ប្រភេទ មួយ​របស់​អឺរ៉ុប និង​មួយ​ប្រភេទ​ទៀត​ជា​របស់​អាមេរិក’។

ចំពោះ​ប្រសិទ្ធភាព​​វ៉ាក់សាំង​របស់​អឺរ៉ុប និង​អាមេរិក មាន​លក្ខណៈ​ដូចគ្នា ខុស​គ្នា​ត្រង់​ថ្នាំ​អាមេរិក អាច​ប្រឆាំង​ទប់ទល់​នឹង​ជំងឺ​សិរមាន់ ហើយ​វ៉ាក់សាំង​ប្រភេទ​នេះ ប្រើ​សម្រាប់​ប្រទេស​ណា​ដែល​មាន​អត្រា​កើត​ជំងឺ​សិរមាន់​នៅ​លើ​ស្ត្រី​ខ្ពស់​តែ​ប៉ុណ្ណោះ ព្រោះ​ក្នុង​ថ្នាំ​អាច​ការពារ​ជំងឺ​មហារីក​ផង និង​សិរ​មាន់​ផង។ សម្រាប់​ប្រទេស​ណា​ដែល​គ្មាន​ជំងឺ​សិរមាន់​កម្រិត​ខ្ពស់​ទេ ភាគ​ច្រើន​ប្រើ​ថ្នាំ​របស់អឺរ៉ុប។

អត្ថបទ​ពាក់ព័ន្ធ៖

  • ពិតទេ ធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?
  • មហា​រីក​មាត់​ស្បូន​សាហាវ ក្មេង​ស្រីៗ​​អាច​ចាក់វ៉ាក់សាំង​ការពារ​នៅ​អាយុ​ប៉ុន្មាន?​
  • ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

សម្រាប់​ប្រទេស​កម្ពុជា​វេជ្ជបណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ថា ប្រហែល​ជា ២០ ឆ្នាំ​មុន ស្រី​ៗ​​មាន​ជំងឺ​សិរមាន់​ច្រើន តែ​មក​ដល់​ឥឡូវ​លែង​សូវ​ឃើញ​ទៀត​ហើយ ដូចនេះ​ចាក់​ថ្នាំ​មួយ​ណា​ក៏​ល្អ​ដែរ។

ទាក់ទិន​នឹង​ទិន្នន័យ​អ្នក​ជំងឺ​មហារីក​ លោក​គ្រូពេទ្យ​ដដែល​បាន​ពន្យល់​ថា កម្ពុជា​មាន​អត្រា​អ្នក​កើត​មហារីក​ខ្ពស់​ដោយ​ក្នុង​ឆ្នាំ ២០១៧-២០១៨ មាន​ចំនួន ១៥.០០០ ករណី​ថ្មី​នៃ​ជំងឺ​មហារីក​ទាំងអស់ ក្នុងនោះ​មហារីក​មាត់​ស្បូន​មាន​ដល់​ទៅ ២.៥០០ ទៅ ៣.០០០ ករណី​ក្នុង​មួយឆ្នាំ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

18/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 18, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម