ទឹកសុទ្ធដបពេញនិយមបំផុតសម្រាប់ដាក់តាមខ្លួនក្នុងពេលធ្វើដំណើរទីជិតឆ្ងាយ ឬដាក់តាមឡានជាដើម។ ក្នុងករណីយើងទុកទឹកសុទ្ធនៅកន្លែងដែលមានសីតុណ្ហភាពមធ្យមនោះគ្មានបញ្ហាចោទទេ តែសិនជាគ្នាយើងទុកនៅកន្លែងដែលត្រូវកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរនោះនឹងបញ្ហាច្រើន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ឲ្យដឹងថា នៅពេលយើងច្រកទឹកក្នុងថង់ប្លាស្ទិច ឬដបជ័រ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះជាតិនឹងមានការបំលែងសារធាតុគីមីម្យ៉ាង គ្រោះថ្នាក់បំផុតចំពោះសុខភាព។ “អូហ៍! អាហ្នឹងគ្រោះថ្នាក់ណាស់ កុំដាក់ទឹកសុទ្ធចោលក្នុងគូទឡាន ឬកន្លែងដែលត្រូវកម្តៅថ្ងៃឲ្យសោះ ជាតិគីមីបំលែងដែលបំលែងចេញពីជ័រ ចូលទៅក្នុងទឹក ពេលយើងញ៉ាំទៅ អាចកើតមហារីកផង ឈឺបេះដូង ឈឺតម្រងនោម”។
ដោយសារផលប៉ះពាល់នេះហើយ ទើបនៅប្រទេសជឿនលឿនគេលែងប្រើដបជ័រដើម្បីច្រកទឹកសុទ្ធទៀតហើយ ដោយជំនួសមកវិញនូវដបថ្ម ។ លោកវេជ្ជបណ្ឌិត អ៊ាវ សុខា បញ្ជាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]