ជាដំណឹងល្អ សម្រាប់អ្នកកើតជំងឺបេះដូង ព្រោះក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត អ៊ីស្រាអែល បានប្រើកោសិកាមនុស្សផលិតបេះដូង 3D សម្រាប់ព្យាបាលជំងឺបេះដូង ឬបន្ស៊ាំជាលិកាបេះដូងដែលខូចខាត។
យោងតាមភ្នាក់ងារព័ត៌មាន CNN ដំណើរការផលិតបេះដូង 3D មានរាប់បញ្ចូលទាំងការកាត់យកជាលិកាខ្លាញ់ពោះ ហើយញែកជាលិកាទាំងនោះទៅផ្ស៊ាំរហូតអាចយកទៅភ្ជាប់ទៅនឹងកោសិកាបេះដូង។ ក្រោយផ្ស៊ាំក្លាយជាកោសិកា គេអាចបង្កើតវាជាចំណែកបេះដូង ភ្ជាប់ទៅសរសៃឈាម បន្ទាប់មកគេអាចផលិតចេញជាបេះដូងមួយពេលលក្ខណៈ។
“នៅដំណាក់កាលនេះ បេះដូង 3D គឺមានទំហំតូច ប៉ុនបេះដូងទន្សាយ ប៉ុន្តែបេះដូងមនុស្សក៏ត្រូវការបច្ចេកទេសនេះ ដើម្បីផលិតដូចគ្នាដែរ’។ នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Tal Dvir ដែលដឹកនាំការស្រាវជ្រាវខាងលើ មកពីសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៊ីស្រាអែល។
ផ្អែកតាមការស្រាវជ្រាវកន្លងមក អ្នកវិទ្យាសាស្រ្តអាចផលិតចេញតែកោសិកាធម្មតាដែលគ្មានសរសៃឈាមតែប៉ុណ្ណោះ។
អត្ថបទពាក់ព័ន្ធ៖
- គ្រោះថ្នាក់ណាស់! ត្រូវដឹង អីខ្លះជាកត្តាប្រឈមកើតជំងឺបេះដូង?
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ជាអ្វីឲ្យប្រាកដ ម៉េចបានពាក់ព័ន្ធជាមួយបេះដូង?
លោកសាស្ត្រាចារ្យ Tal Dvir ពន្យល់ថា ការប្រើប្រាស់កោសិកាអ្នកជំងឺផ្ទាល់សម្រាប់បន្ស៊ាំជាបេះដូង ជាគន្លឹះសំខាន់សម្រាប់ការព្យាបាលសរីរាង្គរបស់ពួកគេ។ លោកថា “ បច្ចេកទេសនេះ ក៏ព្រោះវាជាជាលិកាសំខាន់ដើម្បីកាត់បន្ថយហានិភ័យការបន្ស៊ាំបរាជ័យ ដែលបង្កគ្រោះថ្នាក់នៅពេលព្យាបាល’។
ទោះជាយ៉ាងណា នៅដំណាក់បន្ទាប់ ក្រុមអ្នកស្រាវជ្រាវកំពុងព្យាយាមបន្សាំបេះដូង 3D នោះឲ្យដំណើរការដូចបេះបិទទៅនឹងបេះដូងធម្មជាតិ។ លោក Dvir បញ្ជាក់បន្ថែម ‘ បេះដូង 3D នេះត្រូវការបន្សាំសមត្ថភាពបន្ថែម វាអាចដំណើរការបាន ប៉ុន្តែពួកយើងត្រូវប្រាកដថាវាធ្វើការល្អដូចបេះដូងធម្មជាតិពិតៗ’។
គួររំឮកដែរថា ជំងឺពាក់ព័ន្ធសរសៃឈាម និងបេះដូង ជាជំងឺនាំមុខគេឆក់យកជីវិតមនុស្សជាច្រើន ជាពិសេសនៅបណ្តាប្រទេសអភិវឌ្ឍ ហើយការបន្សាំបេះដូង ជាវិធីតែមួយគត់ដើម្បីព្យាបាលក្នុងដំណាក់កាលចុងក្រោយនៃជំងឺទាំងនោះ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]