backup og meta

រួមភេទ​ម្ដង ឬពេល​មក​រដូវ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង អត់​មាន​កូន?

រួមភេទ​ម្ដង ឬពេល​មក​រដូវ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង អត់​មាន​កូន?

កន្លង​មក​យើង​ធ្លាប់​ដឹង​ឮ​មក​ហើយ​ថា ការ​រួមភេទ​តែ១ដង រួមភេទពេល​មក​រដូវ រួមភេទឈរ និង​វិធី​ចាក់​ទឹក​ក្រៅ​ពាង គឺ​មិនអាច​ធ្វើឲ្យ​មាន​ផ្ទៃ​ពោះ​បាន​ទេ។ តែ​បើ​តាម​សម្ដី​គ្រូ​ពេទ្យ​ជំនាញ​បាន​ឲ្យ​ដឹង​ថា ការ​យល់​ឃើញ​បែប​នោះ​មិន​ត្រឹមត្រូវ​ទេ ផ្ទុយ​ទៅ​វិញ​វា​មាន​អត្រា​ធ្វើឲ្យ​មាន​ផ្ទៃ​ពោះទៅ​វិញ។

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ពន្យល់​ថា ទស្សនៈ​ខាង​លើ មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​បើ​យើង​រួម​ភេទ​ចំ​ថ្ងៃ​ធ្លាក់​មេ​ជីវិត គឺ​មាន​ឱកាស​អាច​មាន​ផ្ទៃ​ពោះ​បាន​ទាំងអស់។ លោក​គ្រូពេទ្យ រូប​នេះ​បាន​ពន្យល់​តាម​ចំណុច​នីមួយ​ៗ​ទៀត​ថា៖

១- វិធី​ចាក់​ទឹក​ក្រៅ​ពាង

មនុស្ស​ប្រុស​ជាច្រើន​តែង​គិត​ថា វិធី​មួយ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព​អាច​ជួយ​មិន​ឲ្យ​ដៃគូ​មាន​កូន​ឡើយ។ តែ​វា​ផ្ទុយ​ស្រឡះ​ទៅ​វិញ​ទេ ករណី​បែប​នេះ​អត្រា​មាន​ផ្ទៃ​ពោះ​មាន​រហូត​ដល់ ២៥ % ឯណោះ។

២- រួម​ភេទ​ម្ដង

ទោះ​ជា​រួម​ភេទ​ម្ដង​ក៏​ពិត​មែន តែ​បើ​ចំ​ថ្ងៃ​ធ្លាក់​ពង​ធ្វើឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា គឺ​អាច​មាន​ផ្ទៃ​ពោះ​បាន​ធម្មតា។

ក្បាច់​​រួមភេទ​ដែល​អ្នកយល់​ថា​មិន​ធ្វើឲ្យ​មាន​កូនHello_គ្រូពេទ្យ

៣- រួម​ភេទ​ឈរ

តាម​ការ​ពិត​ការ​រួម​ភេទ​បែប​ណា​មិន​សំខាន់​ឡើយ មិន​ថា​អ្នក​រួម​ភេទ​ដេក ឬ​ឈរ​ឡើយ គឺ​អាច​មាន​កូន​បាន​ទាំងអស់ ប្រសិនបើ​ចំ​អំឡុង​ពេល​ធ្លាក់​ពង។

៤- រួម​ពេល​អំឡុង​ពាក់​កណ្ដាល​វដ្ដ​រដូវ

ចំណែក​ក្នុង​ករណី​នេះ​វិញ ក៏​អាច​មាន​ផ្ទៃ​ពោះ​បាន​ដែរ បើ​យើង និង​ដៃគូ​រួម​ភេទ​ថ្ងៃ​ទី ១៤ នៃ​វដ្ដ​រដូវ  ក្នុងករណីខាងស្រីមានវដ្តរដូវទៀងទាត់ ចំនួន ២៨ថ្ងៃ។

អត្ថបទ​ពាក់ព័ន្ធ៖ អ្នកចូលចិត្ត​ប្រើមាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះ ប្រយ័ត្នឆ្លងរោគធ្ងន់ធ្ងរ

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម