ខ្យល់ពុល ក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីចុងសប្ដាហ៍មុន ឡើងដល់កម្រិតគ្រោះថ្នាក់ខ្លាំង ដែលអាចបង្កទៅជាជំងឺមហារីក ខណៈខេត្តភាគខាងជើងមួយចំនួនទៀត ក៏មានកម្រិតខ្យល់ពុលកើនឡើងផងដែរ។ នេះបើតាមការអះអាងពីសំណាក់អាជ្ញាធរថៃ។
នាយកដ្ឋានគ្រប់គ្រងការបំពុល ប្រទេសថៃ រកឃើញថា ស្រុកមឿង ក្នុងខេត្តឈៀងរ៉ៃ មានកម្រិតខ្យល់ពុលខ្ពស់បំផុត ១០៥ មីក្រូក្រាម/ម៉ែត្រគូប។ ចំណែកខេត្ត ផាយ៉ាវ មានកម្រិតខ្យល់ពុល ៩០ មីក្រូក្រាម/ម៉ែត្រគូប ខេត្ត ឡាំប៉ាង មានកម្រិតខ្យល់ពុល ៨៦ មីក្រូក្រាម/ម៉ែត្រគូប និងខេត្តឈៀងម៉ៃ មានកម្រិតខ្យល់ពុល ៧៣ មីក្រូក្រាម/ម៉ែត្រគូប។
កំណើនកម្រិតខ្យល់ពុល កើនឡើងខ្លាំងត្រឹមរយៈពេល ២ថ្ងៃ ចុងសប្ដាហ៍មុន ដោយសារមានភ្លើងឆេះព្រៃ។ តាមតួលេខបង្ហាញថា មានតំបន់បំពុល ១៣២ទីតាំង នៅខេត្តភាគខាងជើង របស់ថៃ ដោយច្រើនជាងពាក់កណ្ដាល នៅក្នុងខេត្តឈៀងរ៉ៃ។
ខេត្តភាគខាងជើង របស់ថៃ ប្រឈមបញ្ហាបំពុល រយៈពេល ២ ខែមកហើយ ដោយសារកសិករដុតព្រៃលើដីចម្ការ ដើម្បីដាំដុះនៅរដូវភ្លៀងធ្លាក់។
អត្ថបទពាក់ព័ន្ធ៖
- ផ្សែងពុលនៅភាគខាងជើងប្រទេសថៃ បណ្ដាលឲ្យមនុស្សក្បែរ ១ម៉ឺននាក់មានជំងឺ
- ឈៀងម៉ៃ ជាទីក្រុងមានខ្យល់ពុលខ្លាំងជាងគេលើពិភពលោក
[embed-health-tool-bmi]