ករណីសិក្សាថ្មីនេះ ចេញផ្សាយលើព្រឹត្តិប័ត្រ របស់សាកលវិទ្យាអាមេរិក ផ្នែកជំងឺបេះដូង កាលពីថ្ងៃទី ២២ ខែមេសា ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao មកពីសាកលវិទ្យាល័យ Lowa របស់អាមេរិក បញ្ជាក់ថា ក្រៅពីកត្តាអាយុ ភេទ ពូជសាសន៍ ស្ថានភាពសេដ្ឋកិច្ច របបអាហារ ទម្លាប់រស់នៅ ទម្ងន់ និងស្ថានភាពជំងឺ ការសិក្សាថែមរកឃើញថា គ្នាយើងមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យ កើតជំងឺសរសៃឈាមបេះដូង ៨៧% ខ្ពស់ជាងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។
ការសិក្សានេះ ធ្វើឡើងដោយប្រើប្រាស់ទិន្នន័យស្ទង់មតិពលរដ្ឋអាមេរិក ពីឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥ ឆ្នាំ ដោយសរុបចំនួន ៦.៥៥០នាក់។
អ្នកសិក្សា ក៏បានធ្វើការពិនិត្យស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធថាតើមនុស្សម្នាក់ញ៉ាំអាហារពេលព្រឹកញឹកញាប់ប៉ុនណា? ក៏ដូចជាអត្រាស្លាប់ ដោយសារជំងឺសរសៃឈាមបេះដូង។ ជាលទ្ធផល បង្ហាញថា ធម្មតាអ្នកមិនញ៉ាំអាហារពេលព្រឹកមាន ៥,១% អ្នកកម្រញ៉ាំអាហារពេលព្រឹក មាន ១០,៩% ញ៉ាំមិនទៀងទាត់មាន ២៥% និងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃមាន ៥៩%។