ប្រុងប្រយ័ត្នផង ពិសេសគ្នាយើងចូលចិត្តញ៉ាំ BBQ ព្រោះនៅអាមេរិក ចាប់តាំងពីខែ មីនា មក មានមនុស្សយ៉ាងហោចណាស់ ១៥៦ នាក់ ស្រាប់តែធ្លាក់ខ្លួនឈឺ ក្រោយញ៉ាំសាច់គោមានផ្ទុកមេរោគ Ecoli ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក កាលពីថ្ងៃទី ២៣ ខែមេសា ២០១៩ បានប្រកាសពីករណីឆ្លងមេរោគលើមនុស្សសរុប ១៥៦ នាក់ ក្រោយពលរដ្ឋញ៉ាំសាច់គោមានលក់លើទីផ្សារ ប៉ុន្តែពុំមានករណីស្លាប់នោះទេ គ្រាន់តែមាន ២០នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយឆ្លងមេរោគ។ ពេលនេះ អាជ្ញាធរកំពុងស៊ើបអង្កេតរកប្រភពផ្គត់ផ្គង់សាច់គោនៅតាមហាង និងភោជនីយដ្ឋាននានា បង្កឲ្យមនុស្សឈឺ។
យ៉ាងណា នៅមិនទាន់មានការអះអាងបញ្ជាក់ច្បាស់ពីអត្ដសញ្ញាណក្រុមហ៊ុនផ្គត់ផ្គង់ ចែកចាយ ឬក៏ម៉ាកយីហោសាច់គោទាំងនោះនៅឡើយ។ ការស៊ើបអង្កេត ត្រូវគេធ្វើឡើងចាប់តាំងពីថ្ងៃទី២៨ មីនា ពេលអាជ្ញាធររដ្ឋ Kentuky និង Georgia រាយការណ៍ករណីនេះ ទៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ។ ចាប់ពីពេលនោះមក បញ្ហាឆ្លងមេរោគនេះ ៦៥ ករណី កើតនៅរដ្ឋ Kentucky ៤១ ករណី កើតនៅរដ្ឋ Tennessee និង ៣៣ ករណី កើតនៅរដ្ឋ Georgia។
ប៉ុន្ដែមជ្ឈមណ្ឌលដដែលនេះ មិនណែនាំឲ្យប្រជាជនឈប់ញ៉ាំសាច់គោនោះឡើយ គ្រាន់តែឲ្យគោរពគោលការណ៍សុវត្ថិភាពចំណីអាហារ រួមមាន ចម្អិនសាច់គោក្នុងសីតុណ្ហភាព ១៦០ អង្សារសេ និងកុំឲ្យមានសាច់គោឆៅ ប៉ះពាល់ លាយឡំជាមួយអាហារមិនទាន់ចម្អិនផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នផង! ត្រី Tuna របស់ក្រុមហ៊ុនមួយនៅវៀតណាម មានផ្ទុកបាក់តេរី
- មួយថ្ងៃញ៉ាំរបស់ទាំងនេះលើស ២០០ក្រាម ប្រយ័ត្នឆាប់ស្លាប់!
គួរបញ្ជាក់ថា ការឆ្លងមេរោគ Ecoli អាចកើតមានអំឡុង ៣-៤ ថ្ងៃ ក្រោយញ៉ាំអាហារមានផ្ទុកមេរោគនេះ ហ់ើយរោគសញ្ញាមានដូចជា ឈឺពោះ រាក និងក្អួត ខណៈជាធម្មតា មនុស្សឆ្លងមេរោគភាគច្រើនអាចធូរស្រាលវិញក្នុងរយៈពេល ១ សប្ដាហ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]