backup og meta

មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?

មានបញ្ហាផ្លូវចិត្តរកពេទ្យជួយ ចុះពេទ្យមានបញ្ហា អ្នកណាជួយពេទ្យ?

យើងមាន​បញ្ហា​ផ្លូវ​ចិត្ត មាន​ពេទ្យ​ជួយ ចុះបើ​ពេទ្យមាន​បញ្ហា​ផ្លូវចិត្ត​បាន​អ្នក​ណាជួយពេទ្យ? មនុស្ស​ជាច្រើន អាច​គិតថា គ្រូពេទ្យ​រកលុយ​បាន​ច្រើន ​ជីវភាព​សមរម្យ មុខមាត់​​ក្នុង​សង្គម ច្បាស់​ជា​គ្មាន​រឿង​អ្វី​ស្មុគស្មាញ​ទេ។ តែ​តាមពិត ពេទ្យ​ស្មុគ​ស្មាញ​ជាងយើង​ឆ្ងាយ​ណាស់ ព្រោះ​ការសិក្សា​ថ្មី រកឃើញ​ថា ពេទ្យម្នាក់ ក្នុងចំណោម ៤នាក់ មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដោយសារ​រង​សម្ពាធ​ពីការងារ។

ការសិក្សា ធ្វើឡើងដោយ​សមាគម​គ្រូពេទ្យ​អង់គ្លេស ចេញផ្សាយលើ​គេហទំព័រ Dailymail ​ដើម​សប្ដាហ៍​នេះ ផ្តោត​​លើ​គ្រូពេទ្យសរុប ៤.៣០០​នាក់ ហើយ​ជា​លទ្ធផល គ្រូពេទ្យ ២៧% មាន​បញ្ហា​​ផ្លូវចិត្ត។ គ្រូពេទ្យ ២/៥ នាក់ មាន​បញ្ហា​អារម្មណ៍ ដូចជា ស្មុគស្មាញ បាក់ទឹកចិត្ត តានតឹង​អារម្មណ៍ និង​ទុក្ខព្រួយ ខណៈ ១/៣ នាក់ សារភាព​ថា បាន​​ផឹកស្រា និង​ប្រើប្រាស់​ថ្នាំ ដើម្បី​ជួយផ្លូវ​អារម្មណ៍ និង​សុខភាព។ ស្មុគស្មាញដោយ​សារ​សម្ពាធ​​ការងារ ជំរុញ​ឲ្យ​គ្រូពេទ្យ​ជាច្រើន តានតឹង​អារម្មណ៍ បាក់ទឹកចិត្ត និង​ផឹកស្រា ក្នុង​នោះ ពេទ្យ​ស្រី ជួប​បញ្ហា​ច្រើន​ជាង​ពេទ្យ​ប្រុស។

ជាមួយ​គ្នានេះ គ្រូពេទ្យ ធ្វើការ​ច្រើនជាង ៥១​ ម៉ោង/សប្ដាហ៍ ត្អូញត្អែរ​ថា រង​ការ​​ប៉ះពាល់​ដល់​សុខភាពខ្លួន។ សមាគម​គ្រូពេទ្យ​អង់គ្លេស បញ្ជាក់​ថា សម្ពាធ​ការងារ​ក្នុង​សេវាកម្ម​សុខាភិបាល​ជាតិ កំពុងបង្ក​ឲ្យ​មាន​កំណើន​វិបត្តិ​​ផ្លូវចិត្តកាន់​តែ​ច្រើន ស្រប​ពេល​សេវាសុខាភិបាល​ជាតិ មាន​បុគ្គលិកសរុប​ដល់​ទៅ ១,៧​លាន​នាក់ គឺច្រើនជាងគេ​នៅ​អង់គ្លេស។ បុគ្គលិក ៨០% ជា​វេជ្ជបណ្ឌិត និង​សិស្ស​ពេទ្យ មានហានិភ័យ​ប្រឈម​ខ្ពស់​នឹង​ការអស់កម្លាំង បណ្ដាល​មក​ពី​នឿយហត់​ការងារ។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Thomas Kitchen អ្នកឯកទេសផ្នែកវះកាត់ នៃ​​អង្គការលើក​កម្ពស់​ការ​អប់រំ និង​សុខភាព ប្រទេស​វែល បញ្ជាក់​ថា ក្នុងនាម​ជាគ្រូពេទ្យ ទំនាក់ទំនង​ប្រចាំ​ថ្ងៃជាមួយ​អ្នកជំងឺ និង​គ្រួសារ​ខ្លួន បង្កើន​អារម្មណ៍​មិនល្អ​ដល់​គ្រូពេទ្យ។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​អង់គ្លេស បញ្ជាក់​ថា ក្រសួង​បាន​រៀបចំ​ធ្វើឲ្យ​ប្រសើរ​ឡើង​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​គ្រូពេទ្យ ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​នានា ឲ្យ​ស័ក្ដិសម​នឹង​បុគ្គលិក​​សេវាសុខាភិបាល​ជាតិ នៅ​សតវត្ស​ទី២១។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/news/article-6948809/1-4-doctors-suffered-mental-health-issues-stresses-job-lead-depression.html

កំណែ​ប្រែបច្ចុប្បន្ន

26/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម