backup og meta

ប្លែក​ណាស់ ​បង្គា​មាន​ជាតិ​កូកាអ៊ីន​

ប្លែក​ណាស់ ​បង្គា​មាន​ជាតិ​កូកាអ៊ីន​

បង្គា មានទាំង​​ក្នុងទឹកប្រៃ និង​ទឹកសាប ហើយ​ជា​អាហារ​ឆ្ងាញ់ និង​មាន​ប្រូតេអ៊ីន​ខ្ពស់ គ្រប់គ្នា​ចូលចិត្ត​ញ៉ាំ លើកលែង​តែអ្នក​មាន​អាលែកហ្ស៊ីជាមួយ​គ្រឿង​សមុទ្រ​ប៉ុណ្ណោះ។ រឿង​គួរឲ្យភ្ញាក់ផ្អើល​មួយ គឺ​ក្នុង​ខ្លួន​បង្គា​ទន្លេ  ឬ​យើង​និយម​ហៅ​ថា បង្គាទឹកសាប ​នៅ​​អង់គ្លេស មាន​សារធាតុ​ញឿន កូកាអ៊ីន។

អ្នកស្រាវជ្រាវនៅ​មហាវិទ្យាល័យ King’s College ក្នុង​ក្រុង​ឡុងដ៍ និង​សាកលវិទ្យាល័យ Suffolk តេស្ដ​បង្គា​ទន្លេ យក​មក​ពី ១៥​ ទីតាំង​ផ្សេងគ្នាក្នុង​តំបន់​ជនបទ Suffolk ឃើញ​ថា សុទ្ធតែ​មាន​សារធាតុ​ញឿន កូកាអ៊ីន។ ក្រៅពីនេះ សារធាតុ​ញឿន ១​ប្រភេទ​ទៀត កេតាមីន និង​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត​ហាមឃាត់ ក៏មាន​ក្នុង​ខ្លួន​បង្គា​ដែរ។ អ្នកស្រាវជ្រាវ​ថា “វាជាការ​រកឃើញ​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ” តែ​ផលប៉ះពាល់​លើ​បង្គា ហាក់នៅ​កម្រិតទាប​នៅឡើយ។

លោកសាស្ដ្រាចារ្យ Nic Bury នៃ​សាកលវិទ្យាល័យ Suffolk ថា សារធាតុ​កូកាអ៊ីន ក្នុង​បង្គា ជាបញ្ហា​មួយ​សម្រាប់​ទន្លេ នៅ​តំបន់ Suffolk ប៉ុន្ដែ​រង់ចាំ​ការស្រាវជ្រាវ​បន្ថែម​ទៀត ថាតើបញ្ហា​នេះ កើតឡើង​នៅតែ​តំបន់ Suffolk ចក្រភព​អង់គ្លេស ឬ​ទូទាំង​ពិភពលោក។

លោក​បន្ថែម​ថា បញ្ហា​បរិស្ថានទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ដោយ​វាពាក់ព័ន្ធ​ជាមួយ​បម្រែបម្រួល​ធាតុអាកាស និង​ការបំពុល​ដោយ​ប្លាស្ទិក។ ផលប៉ះពាល់​នៃ​ការបំពុល​ដោយ​ជាតិ​គីមី​ទាំង​នេះ លើ​សត្វព្រៃ មិន​អាចមើលឃើញ​ទេ និង​ចាំបាច់​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/uk-england-suffolk-48117678?ns_source=facebook&ocid=socialflow_facebook&ns_mchannel=social&ns_campaign=bbcnews&fbclid=IwAR34LY66n3FKoqxhoged_5JvzodYQN9tgqBPIocm3fv7nyI5iYunACucfJU

កំណែ​ប្រែបច្ចុប្បន្ន

02/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម