ជំងឺគ្រុនឈាម បណ្តាលមកពីវីរុសដែលរីករាលដាលតាមរយៈមូសខាំ ដោយភាគច្រើន ជំងឺនេះ កើតលើកុមារ ជាពិសេសនៅពេលធ្លាក់ភ្លៀង ។ ជាដំណឹងល្អ វ៉ាក់សាំងជំងឺនេះ មានហើយ ប៉ុន្ដែការអនុញ្ញាតឲ្យប្រើប្រាស់ មានកំណត់ មិនអាចប្រើប្រាស់ទូទៅបានទេ។
រដ្ឋបាលចំណីអាហារ និងឱសថ អាមេរិក នៅខែឱសភា ២០១៩ ឯកភាពឲ្យប្រើប្រាស់វ៉ាក់សាំងគ្រុនឈាម ជាលើកដំបូង ប៉ុន្ដែកម្រិតការប្រើប្រាស់ ព្រោះវ៉ាក់សាំងនេះ ធ្វើឲ្យមនុស្សមួយចំនួន ប្រឈមនឹងជំងឺធ្ងន់ធ្ងរទៅវិញ។ វ៉ាក់សាំងនេះ នឹងជួយកាត់បន្ថយជំងឺលើមនុស្សរាប់រយលាននាក់ ជុំវិញពិភពលោក ហើយក៏បញ្ចៀសការប្រើប្រាស់វ៉ាក់សាំងមិនស្របច្បាប់ ដែលផ្ដល់ហានិភ័យដល់សុខភាពផងដែរ។
តើនរណា អាចប្រើវ៉ាក់សាំងនេះ?
លោក Duane Gubler សាស្ត្រាចារ្យ នៅសាលាវេជ្ជសាស្រ្ត Duke-NUS និងអ្នកចូលរួមបង្កើតវ៉ាក់សាំងនេះ បញ្ជាក់ថា “… ប្រសិនបើប្រើប្រាស់ត្រឹមត្រូវ វ៉ាក់សាំង [គ្រុនឈាម] នឹងមានប្រសិទ្ធភាព“។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កំណត់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ចំពោះមនុស្សអាយុ ពី ៩-១៦ឆ្នាំ រស់នៅកន្លែងមានជំងឺនេះ និងតេស្ដឈាម ឃើញថា ឆ្លងមេរោគនេះ។
តាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក បញ្ជាក់ថា ១/៣ នៃប្រជាជនពិភពលោក រស់នៅកន្លែងប្រឈមឆ្លងជំងឺគ្រុនឈាម ដោយមុសខ្លាខាំ។
អត្ថបទពាក់ព័ន្ធ៖
- ផ្ទុះជំងឺគ្រុនឈាម រាប់ពាន់ករណី ដើមឆ្នាំនេះ
- រដូវមូសចូលមកដល់ ត្រូវចេះតិចនិកសាមញ្ញទាំងនេះដើម្បីការពារខ្លួន
គួរបញ្ជាក់ថា រោគសញ្ញាជំងឺគ្រុណឈាមធម្មតាមិនស្មុគស្មាញនោះទេ ដោយជាទូទៅ ចាប់ផ្តើមកើតនៅចន្លោះពេលពី ៤-៧ ថ្ងៃបន្ទាប់ពីមូសបានខាំ ចម្លងមេរោគទៅយើងរួច ដោយរោគសញ្ញាទាំងនោះរួមមាន៖
- ក្តៅខ្លូនខ្លាំងរហូតដល់ ៤០ អង្សារសេ
- ឈឺក្បាលធ្ងន់ធ្ងរ
- មានការឈឺចាប់នៅខាងក្រោយភ្នែក
- ឈឺសន្លាក់ និងឈឺសាច់ដុំធ្ងន់ធ្ងរ
- ចង្អោរ និងក្អួត
- ស្នាមកន្ទួលអាចលេចឡើងនៅលើខ្លួនពី ៣-៤ ថ្ងៃបន្ទាប់ពីកើតគ្រុនក្តៅ ហើយនឹងធូរស្រាលពី ១-២ ថ្ងៃក្រោយ។ យើងអាចកើតមានកន្ទួលក្រហមលើកទី ២ នៅ ២-៣ ថ្ងៃបន្ទាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]