បញ្ជាក់កាន់តែច្បាស់ហើយ! ផ្សែងពុល នៅខេត្ត ចំនួន ៥ (តែអត់មានបាងកកទេ) ភាគខាងជើង ថៃ បង្កឲ្យកើតជំងឺផ្លូវដង្ហើម ៣ប្រភេទ គឺជំងឺហឺត មហារីកសួត និងស្ទះសួតរ៉ាំរ៉ៃ (COPD)។
ការបញ្ជាក់នេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ Suchunya Aungkulanon ក្នុងប្រទេសថៃ ដោយព្រមានថា ការគំរាមកំហែងសុខភាពពីផ្សែង និងខ្យល់ពុល គឺមានពិតមែន។ ទោះលទ្ធផលការសិក្សា មិនបញ្ជាក់ពីភាពជាប់ពាក់ព័ន្ធគ្នារវាង អត្រាអ្នកស្លាប់ ជាមួយនឹងជំងឺផ្លូវដង្ហើម នៅខេត្តភាគខាងជើង របស់ថៃ ក៏ការសិក្សានេះ រកឃើញថា ជំងឺផ្លូវដង្ហើម បណ្ដាលមកពីភាពធ្ងន់ធ្ងរ នៃខ្យល់ពុល។
វេជ្ជបណ្ឌិត Chanchai Sittipunt សាស្ត្រាចារ្យវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យ Chulalongkorn បញ្ជាក់ថា លទ្ធផលសិក្សា គួរឲ្យចាប់អារម្មណ៍ ដោយវាបង្ហាញភស្ដុតាងថា ផ្សែងពុលក្នុងតំបន់ ប៉ះពាល់សុខភាពប្រជាជន ហើយការសិក្សាបន្ថែមទៀត ចាំបាច់ធ្វើឡើងបន្ដទៀត ដើម្បីស្វែងរកកត្ដានីមួយៗ នាំឲ្យមានអត្រាអ្នកស្លាប់ខ្ពស់ ដោយជំងឺផ្លូវដង្ហើមទាំងនេះ។ លោកបន្ដថា អាជ្ញាធរ និងភាគីពាក់ព័ន្ធ គួរស្វែងរកមធ្យោបាយ ដើម្បីការពារប្រជាជនពីផ្សែងពុល និងបង្ការការគំរាមកំហែងសុខភាពរយៈពេលវែង ពីបញ្ហាផ្សែងពុលនេះ។
គួរបញ្ជាក់ថា ខេត្ត របស់ថៃ កំពុងជួបខ្យល់ពុល មានដូចជា ខេត្តឈៀងម៉ៃ ខេត្តភ្រែ (Phrae) ខេត្តឡាំប៉ាង (Lampang) ខេត្តឈៀងរ៉ៃ (Chiang Rai) និងខេត្តណាន (Nan)។
អត្ថបទពាក់ព័ន្ធ៖
- ផ្សែងពុលនៅភាគខាងជើងប្រទេសថៃ បណ្ដាលឲ្យមនុស្សក្បែរ ១ម៉ឺននាក់មានជំងឺ
- ឈៀងម៉ៃ ជាទីក្រុងមានខ្យល់ពុលខ្លាំងជាងគេលើពិភពលោក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]