ព្រឹកឡើងមិនទាន់ គ្នាយើងខ្លះ ច្បាស់ជានឹកមុនគេ និងទៅរកកាហ្វេដាក់មួយភ្លាម ជួនកាលមុនបាយព្រឹកទៀតណោះ ហើយ ខ្លះទៀត ល្ងាចឡើង ក៏ច្រើនតែហៅទៅជុំៗគ្នា រកស្រាបៀរ ១ ឬ ២យួរ កាត់ស្ដ្រេសការងារ ពេលថ្ងៃ។ តែមនុស្សចូលចិត្ត កាហ្វេ និងស្រាបៀរ មិនមែនដោយសាររសជាតិរបស់វានោះទេ។
អ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ Northwestern របស់សហរដ្ឋអាមេរិក ធ្វើការសិក្សាមួយ និងរកឃើញថា មនុស្សចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសាររសជាតិនោះទេ តែដោយសាររបៀបដែលកាហ្វេ និងស្រា ធ្វើឲ្យពួកគេមានអារម្មណ៍។
ការសិក្សានេះ អ្នកស្រាវជ្រាវ សិក្សាលើហ្សែនទាំងមូល ពាក់ព័ន្ធជាមួយការញ៉ាំភេសជ្ជៈល្វីង និងភេសជ្ជៈផ្អែម និងស្វែងរកបម្រែបម្រួលក្នុងហ្សែនរសជាតិ ដែលអាចបកស្រាយពីភេសជ្ជៈចំណូលចិត្តរបស់មនុស្ស។ លទ្ធផល បង្ហាញថា ចំណូលចិត្តភេសជ្ជៈរសជាតិល្វីង ឬផ្អែម មិនអាស្រ័យលើបម្រែបម្រួលហ្សែនរសជាតិទេ ប៉ុន្ដែពាក់ព័ន្ធទៅនឹងលក្ខណៈចិត្តសាស្ត្រ នៃភេសជ្ជៈ។
ការសិក្សានេះ ធ្វើឡើងលើមនុស្ស ៣៣៦.០០០នាក់ ដោយប្រមូលទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវសុខាភិបាលចក្រភពអង់គ្លេស Biobank។
- អាថ៌កំបាំងសុខភាពមិនគួរឲ្យជឿពីស្រាបៀរ
- សាហាវណាស់ វៀតណាមស្លាប់ជាង ៣០០នាក់រាល់ថ្ងៃដោយសារមហារីក ព្រោះផឹកស្រាច្រើន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]