គ្នាយើងធ្លាប់សម្គាល់មើលទេ ពេលយើងដើរក្រុមជាមួយពួកម៉ាក មានខ្លះដើរយឺតៗ តាមសឹងមិនទាន់គេ ខ្លះទៀត ដើរលឿនដាច់គេតែឯង។ បើធ្លាប់ចំណាំរឿងនេះហើយ ជឿអត់ថា អ្នកដើរលឿនៗ រស់បានយូរជាងអ្នកដើរយឺតៗ?
ការរកឃើញនេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leicester របស់អង់គ្លេស ដែលវិភាគលើទិន្នន័យមនុស្ស ៤៧៤.៩១៩នាក់ ពីឆ្នាំ២០០៦-២០១៦។ លទ្ធផល បញ្ជាក់ថា ស្រីៗ ដើរលឿនៗ មានអាយុជាមធ្យម ពី ៨៦-៨៧ឆ្នាំ ចំណែកប្រុសៗ វិញ មានអាយុជាមធ្យម ពី ៨៥-៨៦ឆ្នាំ។ ផ្ទុយមកវិញ ស្រីៗ ដើរយឺតៗ មានអាយុជាមធ្យម ៧២ឆ្នាំ រីឯប្រុសៗ មានអាយុជាមធ្យម ៦៤ឆ្នាំ។
លោក Tom Yates សាស្ត្រាចារ្យផ្នែកសកម្មភាពរាងកាយ នៅសាកលវិទ្យាល័យ Leicester បញ្ជាក់ថា លទ្ធផលការសិក្សានេះ ផ្ដល់ទម្ងន់បន្ថែមទៀតដល់ការសិក្សាពីមុនៗ។ ការសិក្សានៅឆ្នាំ២០១១ ចេញផ្សាយលើ American Medical Association បញ្ជាក់ថា ល្បឿនដើរ ជាការព្យាករគួរឲ្យទុកចិត្តមួយ នៃអាយុជាមធ្យម (Life Expectancy)។ ការសិក្សាមួយទៀត នៅឆ្នាំ២០១៣ អ្នកស្រាវជ្រាវអាមេរិក រកឃើញថា ជំហានដើរពាក់ព័ន្ធទៅនឹងហានិភ័យទាប នៃជំងឺបេះដូង និងជួយបង្កើនអាយុជាមធ្យម។ នៅឆ្នាំ២០១៨ ការសិក្សារបស់សាកលវិទ្យាល័យ Sydney ក៏រកឃើញថា ជំហានដើរ និងល្បឿនដើរ អាចកាត់បន្ថយហានិភ័យ នៃការឆាប់ស្លាប់។
អត្ថបទពាក់ព័ន្ធ៖
- ហាត់ប្រាណត្រឹមត្រូវ សរសៃឈាមបេះដូងក៏មានសុខភាពល្អដែរ
- អាថ៌កំបាំងជួយប្រុសៗលែងអៀនខ្មាស់ និងមានសាច់ដុំរឹងមាំ
[embed-health-tool-bmi]