ត្បិតតែមានភ្លៀងធ្លាក់ តែខែក្តៅមិនទាន់ឆ្លងផុតនោះទេ សម្រាប់ប្រទេសមួយចំនួន នៅតំបន់អាស៊ាន។ នៅខ្មែរយើង មានភ្លៀងធ្លាក់ បានត្រជាក់ខ្លះ តែកម្ដៅក៏មិនថមថយនោះដែរ ចំណែកក្រុងហាណូយ របស់វៀតណាមវិញ កំពុងឡើងកម្ដៅខ្លាំង រួមជាមួយកម្រិតកាំរស្មី UV ឡើងដល់កម្រិតប្រកាសអាសន្នទៀត។
សីតុណ្ហភាពជាមធ្យម ក្នុងរដ្ឋធានីហាណូយ របស់វៀណាម មានខ្ពស់ជាង ៤០អង្សារសេ ហើយអាចកើនដល់ ៤៦អង្សារសេ រហូតដល់សប្ដាហ៍ក្រោយ។ នេះតាមការព្យាករអាកាសធាតុ AccuWeather។ ចំណែកកម្រិតកាំរស្មី UV នឹងឡើងរហូតដល់ ១៣ នៅថ្ងៃសុក្រនេះ និងថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យ ធ្លាក់មក ១២ វិញ។ តាមស្ដង់ដារអន្តរជាតិ កម្រិតកាំរស្មី UV ពី ០-៣ គឺនៅទាប ហើយចាប់ពី ១១ ឡើងទៅ ជាកម្រិតខ្ពស់ខ្លាំង អាចរលាកស្បែក និងប៉ះពាល់ភ្នែក ក្នុងរយៈពេល ២០-៣០នាទី។
លោក Trinh Ngo Binh អ្នកជំនាញរោគសើស្បែក នៅក្រុងហូជីមិញ បញ្ជាក់ថា កម្រិតកាំរស្មី UV ខ្ពស់ អាចបណ្ដាលឲ្យស្បែកឆាប់ចាស់ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចជា មហារីក ជាដើម។ លោកណែនាំ ឲ្យពលរដ្ឋវៀតណាម ចៀសវាងការប៉ះផ្ទាល់ទៅនឹងកាំរស្មីព្រះអាទិត្យ ពីម៉ោង ១០ព្រឹក-៣រសៀល និងត្រូវពាក់វ៉ែនតា លាបក្រែមការពារកម្តៅថ្ងៃ ពាក់មួក ពេលចេញក្រៅ ក្រោមកាំរស្មីព្រះអាទិត្យ។
- វៀតណាម វ៉ាដាច់ ថៃ និងកម្ពុជា ឈរជាប្រទេសក្តៅបំផុតក្នុងតំបន់
- មិនមែនតែខ្មែរយើងទេក្ដៅ នៅមីយ៉ាន់ម៉ា ក្បែរ៥០អង្សារ ឯប៉ុន្មានប្រទេសផ្សេងទៀតក៏មិនណយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]