backup og meta

ជឿអត់ លទ្ធផល​ការងារ​ស្រីៗអត់​ល្អ​ទេ ក្នុង​បន្ទប់​​ធ្វើការត្រជាក់​ពេក?

ជឿអត់ លទ្ធផល​ការងារ​ស្រីៗអត់​ល្អ​ទេ ក្នុង​បន្ទប់​​ធ្វើការត្រជាក់​ពេក?

នៅកន្លែង​ការងារ គ្នាយើង​ខ្លះចង់​អង្គុយ​ជិតម៉ាស៊ីន​ត្រជាក់ តែ​ខ្លះទៀតអត់ចង់​ទេ ព្រោះ​ចាញ់​ត្រជាក់។ ការសិក្សា​មួយរកឃើញ​ថា ក្នុង​បន្ទប់​ការងារមាន​សីតុណ្ហភាព​កាន់តែ​ត្រជាក់ ធ្វើ​ឲ្យ​លទ្ធផល​ការងារ​ស្រីៗ អត់ល្អ​នោះទេ។

ការសិក្សា​ដោយ​សាកលវិទ្យាល័យ California ខាងត្បូង របស់​អាមេរិក រកឃើញ​ថា ស្រីៗ​ធ្វើការ​មិន​បាន​ល្អ​ដូច​ប្រុសៗ​ទេ នៅ​ក្នុង​សីតុណ្ហភាព ១៦​ អង្សារសេ ដោយ​ស្រីៗបញ្ចេញ​សមត្ថភាពផ្នែក​និយាយ (Verbal Task) មិនសូវបាន​ល្អ ដូចនៅ ២២ ​អង្សារសេ​ទេ។ សម្រាប់​ជំនាញ​គណនា (Maths Skill) ស្រីៗក៏ធ្វើមិន​បាន​ល្អ​ដូចប្រុសៗ​ដែរ ទាល់តែសីតុណ្ហភាព ៣២​ អង្សារសេ ទើបធ្វើបាន​ល្អ។

លោក Tom Chang សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ជំនួញ នៅ​សាលា​ធុរកិច្ច Marshall នៃ​សាកលវិទ្យាល័យ California ខាងត្បូង លើកឡើង​ថា ស្រីៗចូលចិត្ត​សីតុណ្ហភាព​ខាងក្នុង​បន្ទប់ ក្ដៅជាង​ប្រុសៗ។ លោក​ថា “អ្វីដែលយើងរកឃើញ វាមិនគ្រាន់តែ​អ្វីដែល​អ្នក​មាន​អារម្មណ៍​ល្អ ឬ​មិន​ល្អ​នោះទេ ប៉ុន្ដែ​ជា​លទ្ធផល​ការងារ​របស់​អ្នក លើ​អ្វីដែល​ជាបញ្ហា នៅ​ក្នុង​បរិបទ​នៃ​ការគណនា និង​និយាយ…’។

ហេតុអីស្រីៗចូលចិត្ត​បន្ទប់​មាន​សីតុណ្ហភាព​ក្តៅជាងប្រុសៗ?

ទី១ ដោយសារ​ប្រុសៗ មាន​កម្ដៅ​ក្នុង​ខ្លួន​កើត​ពី​សាច់ដុំច្រើនជាង​ស្រីៗ និង​ទី២ ដោយសារ​អត្រា មេតាប៉ូលិស​របស់​ប្រុសខ្ពស់ជាង​ស្រីៗ ២៣% មានន័យ​ថា កម្ដៅ​ក្នុង​រាងកាយ​ប្រុសៗវិវត្ត​លឿន​ជាង​ស្រីៗ។

អត្ថបទពាក់ព័ន្ធ៖

ពាក់ព័ន្ធ​នឹង​ការ​រកឃើញ​នេះ អ្នកស្រាវជ្រាវណែនាំ​ថា ដើម្បី​បង្កើន​ផលិតភាព​ការងារ នៅ​កន្លែង​ការងារ​មាន​បុគ្គលិក​ចម្រុះ (ស្រី-ប្រុស) គួរ​កំណត់សីតុណ្ហភាព​​ខ្ពស់ជាង​ស្ដង់ដារ​បច្ចុប្បន្ន ដោយ​សម្រាប់​ស្រីៗ ២៤,៥ ​អង្សារសេ ហើយ​ប្រុសៗ ២២ ​អង្សារសេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.telegraph.co.uk/science/2019/05/22/women-perform-far-worse-offices-cold-study-finds/

កំណែ​ប្រែបច្ចុប្បន្ន

23/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 23, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម