មួយរយៈមុន ស្រុកខ្មែរយើង ជួបខែក្តៅឡើងចង់ឆេះ សីតុណ្ហភាពឡើងដល់ប្រមាណ ៤០អង្សាសេ។ តែម្សិលមិញ នៅជប៉ុន ស្លាប់ ២នាក់ និងដឹកចូលពេទ្យ ជិត ៦០០នាក់ ដោយសាររលកកម្ដៅមិនធ្លាប់មានពីមុន។
អ្នកស្លាប់ទាំង ២នាក់នោះ ជាបុរស ដោយម្នាក់នៅទីក្រុង Shimizu និងម្នាក់ទៀត នៅកោះ Hokkaido។ ចំណែកនៅមនុស្ស ៥៧៥នាក់ផ្សេងទៀត ត្រូវបានដឹកតាមឡានសង្រ្គោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានរោគសញ្ញាផ្សេងៗ ដោយសាររលកកម្ដៅ។ ទីភ្នាក់ងារឧតុនិយមជប៉ុន បញ្ជាក់ថា កម្ដៅនៅកោះ Hokkaido ឡើងដល់ ៣៩,៥អង្សាសេ កាលពីថ្ងៃទី២៦ ខែឱសភា ២០១៩ ដោយវាជាកម្តៅក្ដៅបំផុត នៅខែឧសភានេះ។ នៅកោះ Hokkaido នេះ ពុំធ្លាប់ឡើងកម្ដៅដល់ ៣៥អង្សាសេទេ ពីមុនមក។
ក្រៅពីកោះ HokkaidO នៅទីក្រុង Obihiro និង Ikeda សីតុណ្ហភាព ក៏បានឡើងដល់ ៣៨,៨អង្សាសេផងដែរ។ ទីភ្នាក់ងារឧតុនិយម បានចេញសេចក្តីព្រមានពីការឡើងកម្ដៅសីតុណ្ហភាពនេះផងដែរ កាលពីម្សិលមិញ។ ជាមួយគ្នានេះ អាជ្ញាធរជប៉ុន លុបចោលដំណើរការរថភ្លើងនៅកោះ Hokkaido ផងដែរ ដោយសារខ្លាចមានការខូតផ្លូវរថភ្លើងដោយរលកកម្ដៅ។
ទោះយ៉ាងណា ទីភ្នាក់ងារឧតុនិយមជប៉ុន ប៉ាន់ស្មានថា សីតុណ្ហភាព នឹងបន្ដកើនឡើងទៀត នៅថ្ងៃទី២៧ ខែឱសភា ២០១៩នេះ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]