មិនមែនរឿងលេងសើចទេ! តាមអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា អាការៈអត់កម្លាំងនឹងការងារ (Work Burnout) និងការវក់ជាមួយហ្គេម គឺជាជំងឺ។ ជំងឺ ២មុខនេះ នឹងដាក់បញ្ចូលក្នុងក្រុមជំងឺអន្តរជាតិ (ICD-11) ថែមទៀត។
អាការៈអត់កម្លាំងនឹងការងារ បានបញ្ចូលក្នុងសៀវភៅស្ដីពីបញ្ហាពាក់ព័ន្ធនឹងការងារហើយ ដោយពេទ្យអាចកំណត់ថា នរណាមានជំងឺនេះ តាមរយៈរោគសញ្ញា ដូចជា មានអារម្មណ៍អស់កម្លាំងនឹងការងារ កើនឡើងគម្លាតផ្លូវចិត្តចេញពីការងារ មានអារម្មណ៍អវិជ្ជមាននឹងការងារ និងធ្លាក់ចុះប្រសិទ្ធភាពវិជ្ជាជីវៈ។ ប៉ុន្ដែមុនធ្វើរោគវិនិច្ឆ័យលើជំងឺនេះ ពេទ្យ គួរកំណត់បញ្ហាស្ត្រេស ការថប់បារម្ភ និងបញ្ហាអារម្មណ៍នានា ជាមុនសិន។
ចំណែកការវក់ជាមួយហ្គេមវិញ ជាបញ្ហាមួយកំណត់ដោយការគ្រប់គ្រងខ្សោយលើការលេងហ្គេម ការកើនឡើងអាទិភាពលើការលេងហ្គេម ជាងសកម្មភាពផ្សេងទៀតប្រចាំថ្ងៃ និងការបន្ដលេងហ្គេម ទោះមានផលវិបាកណាមួយកើតឡើងក៏ដោយ។ អង្គការ WHO កត់សម្គាល់ថា បញ្ហាវក់ជាមួយហ្គេមនេះ ប៉ះពាល់មនុស្សតិចតួចប៉ុណ្ណោះ ដែលពួកគេភ្ជាប់សកម្មភាពជាមួយនឹងហ្គេមឌីជីថល ឬវីដេអូ។
ប៉ុន្ដែខាងសមាគមចិត្តសាស្ត្រអាមេរិក (American Psychiatric Association) មិនគាំទ្រការបញ្ចូល ការលេងហ្គេម ជាការញៀននោះទេ។ សមាគម លើកឡើងថា ការស្រាវជ្រាវលើបញ្ហានេះ កំពុងបន្ដ រួមទាំងថាតើការលេងហ្គេម បង្កឲ្យមានជំងឺបាក់ទឹកចិត្ត ឬការថប់បារម្ភផងដែរ។ បើតាមសមាគមកម្មវិធីកម្សាន្តអាមេរិក (Entertainment Software Association) ពលរដ្ឋអាមេរិក ជាង ១៥០លាននាក់ លេងវីដេអូហ្គេម ដោយប្រមាណ ៦០% លេងហ្គេមរាល់ថ្ងៃ។
- ធុញការងារកម្រិតណា សាកវាស់ខ្លួនឯងប៉ុន្មានចំណុចនេះ
- អ្នកលេងហ្គេមគួរតាមដាន! WHO ចាត់ទុកការញៀនហ្គេមជាវិបត្តិ ត្រូវដោះស្រាយ
[embed-health-tool-bmi]