backup og meta

គេងតិច ឬ​ច្រើនពេក ប៉ះពាល់​ដល់ការចងចាំ! ចឹង​គេងប៉ុន្មាន​ម៉ោង​ល្អ?

គេងតិច ឬ​ច្រើនពេក ប៉ះពាល់​ដល់ការចងចាំ! ចឹង​គេងប៉ុន្មាន​ម៉ោង​ល្អ?

គេង ជា​រឿងចាំបាច់​សម្រាប់​យើងគ្រប់គ្នា ដើម្បី​ឲ្យ​ខួរក្បាល​សម្រាក បង្កើន​ថាមពល​ក្នុង​ខ្លួនឡើងវិញ តែ​បើយើង​គេង​បាន​តិចពេក ឬ​គេងច្រើន​ពេក ក៏​វាប៉ះពាល់​ដល់​មុខងារ​ចងចាំ​ផងដែរ។ អ៊ីចឹង តើគួរ​គេងប៉ុន្មាន​ម៉ោង ទើប​ល្អ​សម្រាប់​សុខភាព?

គេង​តិចជាង ៧​ ម៉ោង ឬ​លើស​ពី ៩​ ម៉ោង ប៉ះពាល់​ដល់​មុខងារ​ចងចាំ​រូបភាព។ នេះតាម​ការសិក្សា​មួយ ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ​ក្រុង​ឡុងដ៍ (University College London) នៅ​ថ្ងៃ​ទី២៨ ខែឧសភា ២០១៩។

ក្រុម​អ្នកស្រាវជ្រាវ វិភាគ​លើ​ទិន្នន័យ​អ្នកចូលរួម ៤០​ម៉ឺននាក់ ទទួល​បាន​ពី​ស្ថាប័ន​គ្រប់គ្រង​ទិន្នន័យ​សុខភាព​ចក្រភព​អង់គ្លេស Biobank ដោយ​ពិនិត្យ​មើល​ថា តើ​មាន​ការពាក់ព័ន្ធ​គ្នា​ខ្លាំង​ទេ រវាង​ការគេង មុខងារ​ចងចាំ និង​ការ​ភ្លេចភ្លាំង?

លទ្ធផលរកឃើញ​ថា អ្នកគេង​តិចជាង ៧​ ម៉ោង មាន​កំហុស (Error) ៥% ក្នុង​ការតេស្ដ​ចងចាំ​រូបភាព ខណៈ​អ្នកគេង​លើស ៩​ ម៉ោង មាន​កំហុស​ដល់ ៩%។ វេជ្ជបណ្ឌិត Victoria Garfield អ្នកដឹកនាំ​ការសិក្សា បញ្ជាក់​ថា “មនុស្ស​ពេញវ័យ​មាន​សុខភាព​ល្អ ធ្វើតាម​ការ​ណែនាំ​ដោយ​គេង ពី ៧-៩​ ម៉ោង“។

ការសិក្សា​នេះ បង្ហាញ​សារៈសំខាន់​នៃ​រយៈពេល​គេង សម្រាប់​មុខងារ​ចងចាំ ហើយ​ក៏​ណែនាំ​ឲ្យ​ទម្លាប់​គេង​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​សុខភាព​ផ្នែក​ចងចាំ (Cognitive Health)។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់​ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-05/29/c_138097836.htm

កំណែ​ប្រែបច្ចុប្បន្ន

29/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម