backup og meta

ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ

ប្រយ័ត្នអ្នកឧស្សាហ៍​រកអីៗ​ក្រៅផ្ទះ! ១​ថ្ងៃ មាន​មនុស្ស ១​លាន​នាក់ ឆ្លង​កាមរោគ

គ្រាន់តែដឹងហើយ ក៏​ព្រឺខ្លួន​ដែរ! ជំងឺ​កាមរោគ (STIs) ឆ្លង​លើ​មនុស្ស ១​លាន​នាក់ ជារៀងរាល់​ថ្ងៃ ដោយជំងឺ​នេះ ឆ្លង​តាមរយៈ​ការ​រួមភេទ ប៉ះពាល់​ដំបៅ ទឹករងៃ ឬ​ប្រើប្រាស់​បន្ទប់​ទឹក​រួម​គ្នា។ ដូច្នេះ ប្រុសៗ​ដែល​ឧស្សាហ៍​ទៅ​រក​អីៗ​នៅ​ខាងក្រៅ គួរ​ប្រុងប្រយ័ត្ន។

អង្គការ​សុខភាព​ពិភពលោក (WHO) ប៉ាន់ស្មាន​ថា មនុស្ស​ជាង ៣៧៦​លាន​នាក់ ឆ្លង​ជំងឺ​កាមរោគ ក្នុង​មួយ​ឆ្នាំ នោះ​មាន​ន័យ​ថា ក្នុង ១​ថ្ងៃ មាន​អ្នក​ឆ្លង​ជំងឺ​នេះ ប្រមាណ ១​លាន​នាក់។ ជំងឺ​កាមរោគ ឆ្លង​តាមរយៈ​មេរោគ ៤​ប្រភេទ មាន​ដូចជា មេរោគ Chlamydia មេរោគ Trichomoniasis មេរោគ​ប្រមេះ (Gonorrhoea) និង​មេរោគ​ស្វាយ (Syhilis)។

អង្គការ​ដដែល​នេះ កត់​សម្កាល់​ថា តួលេខ​អ្នក​ឆ្លង​ជំងឺ​កាមេរោគ កើនឡើង ដោយសារ​កង្វះ​ដំណើរការ​ក្នុង​ការ​បញ្ឈប់​ការ​រីករាលដាល​នៃ​ជំងឺ​នេះ និង​ការ​ស៊ាំ​របស់​ជំងឺ​ទៅ​នឹង​ថ្នាំ​ព្យាបាល (Drug-resistant STIs)។

អង្គការ WHO លើកឡើង​ថា មនុស្ស ១/២៥​នាក់ ទូទាំង​ពិភពលោក ឆ្លង​ជំងឺ​កាមរោគ​យ៉ាង​តិច ១​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​កាមេរោគ​ទាំង ៤​ប្រភេទ ហើយ​ក៏​មនុស្ស​មួយ​ចំនួន ឆ្លង​ជំងឺ​កាមេរោគ​ច្រើន​ប្រភេទ ក្នុង​ពេល​តែ​មួយ​ផងដែរ។

កាមរោគ Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

តួលេខ អ្នក​ឆ្លង​ជំងឺ​កាមេរោគ អាយុ​ពី ១៥-៤៩​ឆ្នាំ នៅ​ឆ្នាំ​២០១៦៖

  • មនុស្ស ១៥៦​លាន​នាក់ ឆ្លង​មេរោគ Trichomoniasis
  • មនុស្ស ១២៧​លាន​នាក់ ឆ្លង​មេរោគ Chlamydia
  • មនុស្ស ៨៧​លាន​នាក់ ឆ្លង​មេរោគ​ប្រមេះ (Gonorrhoea)
  • មនុស្ស ៦,៣​លាន​នាក់ ឆ្លង​មេរោគ​ស្វាយ (Syphilis)

មេរោគ Trichomoniasis ឆ្លង​តាមរយៈ​មេរោគ​ប៉ារ៉ាស៊ីត​ម្យ៉ាង អំឡុង​ពេល​រួមភេទ ចំណែក​មេរោគ Chlamydia មេរោគ​ស្វាយ និង​មេរោគ​ប្រមេះ ឆ្លង​តាមរយៈ​មេរោគ​បាក់តេរី។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-48542403

កំណែ​ប្រែបច្ចុប្បន្ន

07/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម